ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​​ខេត្ត​ព្រះសីហនុ ៖ ​​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​​កើតឡើង​​​ដោយរ​ថ​យន្ត​ធុន​តូច​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ​​ទិស​ដៅ​ពី​ភ្នំពេញទៅ​ខេត្ត​ព្រះ​សីហ​នុ ​​លុះ​មក​ដល់​​ចំណុច​កើត​ហេតុ​ក៏​​បុក​បុរស​​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​​ ​ជន​រង​គ្រោះ​​អាយុ​ប្រហែល​៣២​ឆ្នាំ សម្បុរ​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ទឹកប៊ិក​ ​ស្លៀក​ខោខ្លីការ៉ូ​ពណ៌​ខៀវ កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ កាល​ពី​​វេលា​ម៉ោង​៨និង​២០នាទី​យប់ថ្ងៃ​ទី​២​ មីនា​ ២០១៦ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​​​ក្នុងភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ​ស្រុក​ព្រៃ​នប់ ​រួច​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​បាត់​ស្រមោល ៕