កម្ពុជា​-​វៀតណាម​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​ការផ្ទេរ​ទណ្ឌិត និង វិស័យ​ព្រហ្មទណ្ឌ​

6 Videos

ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​កម្ពុជា​និង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​វៀតណាម បាន​ព្រមព្រៀង​សហការគ្នា​លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​គ្នា​មួយ​ស្តីពី​ការផ្ទេរ​ទណ្ឌិត និង កិច្ចព្រមព្រៀង​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ព្រហ្មទណ្ឌ ។​ ការឈាន​ដល់​ក្នុង​ការលើក​គម្រោង​ទាំងពីរ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​កិច្ចប្រជុំ​រវាង​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជាមួយ​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោ​យមលោក Ha Hung CuoNg រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វៀតណាម កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ កន្លងមក ។

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ឱ្យដឹង​ថា​កម្ពុជា​និង​វៀតណាម​បាន​លើក​គម្រោង​សហប្រតិបត្តិការ​ស្តីពី​ការផ្ទេរ​ទណ្ឌិត​និង​កិច្ចព្រមព្រៀង​ស្តី​ការជួយ​គ្នា​ទៅវិញ ទៅ​មកលើ​វិស័យ​ព្រហ្មទណ្ឌ ។ បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​នេះ​អនុវត្ត​ជា​ផ្លូវការ​នឹង​ជួយ​ឱ្យ​ការអនុវត្ត​ការងារ​កាន់តែ​ប្រសិទ្ធភាព​ឡើង​ថែមទៀត ។​

M88

កម្ពុជា​-​វៀតណាម​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​ការផ្ទេរ​ទណ្ឌិត និង វិស័យ​ព្រហ្មទណ្ឌ​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ពី​រឿងនេះ​ថា «​ក្នុង​ស្មារតី​កិច្ចប្រជុំ​ក៏បាន​ព្រមព្រៀង​នូវ​គម្រោង ២ សំខាន់​គឺ ទី​១ កិច្ចព្រមព្រៀង​ស្តីពី​ការផ្ទេរ​ទណ្ឌិត និង កិច្ចព្រមព្រៀង​ស្តីពី​ការជួយ​គ្នា​ទៅវិញ​ទៅ មក​ផ្នែក​ច្បាប់​លើ​វិស័យ​ព្រហ្មទណ្ឌ​ហើយ​ទាំងនេះ​ក្រសួង​កំពុងតែ​រៀបចំ​តាក់​តាក់តែង ហើយ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៦ ខាងមុខ » ។

​លោក ជិន​ម៉ា​លីន បានឱ្យដឹង​បន្ថែម​ដែរ​ថា​ក្រៅពីនេះ​ក្នុង​កិច្ចប្រជុំ​រវាង កម្ពុជា​និង​វៀតណាម​ក៏បាន​ឈានដល់​ការចុះ ហត្ថលេខា​ជាមួយគ្នា​លើ​ផែនការ​អនុវត្ត​ដែលជា​គម្រោង​សម្រាប់ ឆ្នាំ ២០១៦ ។ ក្រៅពីនេះ​ប្រទេស​ទាំងពីរ​ក៏បាន​ព្រមព្រៀង​ក្នុងការ​កែទម្រង់​វិស័យ​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នៃ​ក្រសួងយុត្តិធម៌​របស់​ប្រទេស​ទាំងពីរ​ផងដែរ ។​

កម្ពុជា​-​វៀតណាម​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​ការផ្ទេរ​ទណ្ឌិត និង វិស័យ​ព្រហ្មទណ្ឌ​

​លោក​បាន​បន្ថែមថា​ចំពោះ​គម្រោង​ផែនការ​ងារ​ដែល​ត្រូវអនុវត្ត​នៅក្នុង ឆ្នាំ ២០១៦ គឺ​គេ​បាន​ផ្តោត​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ លើក​វិស័យ​មួយចំនួន​ដូចជា​ការរៀបចំ​សិក្ខាសាលា កិច្ចប្រជុំ​រួម​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើក​​វិស័យ​ច្បាប់ ។ ក្រៅពីនេះ​ក៏មាន ការរៀបចំ​ទស្សនកិច្ច​សិក្សា និង ការផ្លាស់​ប្តួ​រ​មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​ទាំងពីរ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ។

​អ្នកនាំពាក្យ​រូបនេះ​បាន​គូសបញ្ជាក់​បន្ថែមថា​ក្រៅពីនេះ​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងយុត្តិធម៌​ប្រទេស​ទាំងពី​ក៏បាន​សន្យា ក្នុងការ​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស និង ឧក្រិដ្ឋកម្ម​មួយចំនួន​ពិសេស​នោះ​បញ្ហា​គ្រឿងញៀន​តាម​ព្រំដែន​ផងដែ ដោយ​ភាគី​ទាំងពីរ​សន្យា​នឹង​បើក​កិច្ចប្រជុំ​នៅតាម​បណ្តា​ខេត្ត​នានា​នៅតាម​ព្រំដែន​ដើម្បី​ធ្វើការ​ដោះស្រាយ បញ្ហា​ដែល​កើតឡើង​ជាក់ស្តែង​តែម្តង ។​

កម្ពុជា​-​វៀតណាម​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​ការផ្ទេរ​ទណ្ឌិត និង វិស័យ​ព្រហ្មទណ្ឌ​

​លោក​បាន​ឱ្យដឹងពី​រឿងនេះ​ថា «​ក្នុង ផែនការ​នោះ ភាគី​ទាំងពីរ​ក៏បាន​សន្យា​ពង្រឹង​ផ្នែក​ច្បាប់​ក្នុងនោះ​នឹងមាន​ការជួយ គ្នា​ទៅវិញ​មកលើ​វិស័យ​ច្បាប់ និង យុត្តិធម៌ ដូចជា​ការផ្តល់​ព័ត​មាន និង​ឯកសារ​មួយចំនួន​ឱ្យ​គ្នា​ទៅវិញទៅមក​ជាដើម​» ។

​លោ​កថា​កិច្ចប្រជុំ​នេះ​ប្រទេស​ទាំងពីរ​ក៏បាន​លើកឡើង​ពីរ​ការពង្រឹង​នៃ​កិច្ចព្រមព្រៀង​ដែល​ភាគី​កម្ពុជា និង វៀតណាម​បាន​ចុះ​ជាមួយគ្នា​រួចមក ដូច​ជាទី​១ អនុស្សារណ​នៃ​ការយល់​គ្នា​ឆ្នាំ ១៩៩៩ ទាក់ទង​និង​កិច្ច​សហ​ប្រប​តិ្ត​ការ​ទូទៅ ។ ទី ២ កិច្ចព្រមព្រៀង​ធ្វើ​ប​ត្យា​ប័ណ្ណ ឆ្នាំ ២០១៣ និង ទី ៣ កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់ និង វិស័យ​រដ្ឋប្បវេណី ។

សម្រាប់​កាល​កាលពី​នៅក្នុង ឆ្នាំ ២០១៣ ក្រសួងយុត្តិធម៌​វៀតណាម និង កម្ពុជា ក៏បាន​ចុះ​កិច្ច​ព្រមព្រៀងគ្នា​ទៅវិញទៅមក​ដែរ​លើក​វិស័យ​រដ្ឋប្បវេណី ។ សម្រាប់​គម្រោង​នៃ​កិច្ចព្រមព្រៀង​គ្នា​ថ្មី​នេះដែរ​ប្រទេស​ទាំងពីរ​នឹងត្រូវ​ជំរុញ​ឱ្យបាន​ចេញ​រូបរាង​នា​ឆាប់ៗ នា​ថ្ងៃ​ខាងមុខនេះ ៕ ដេប៉ូ​