មន្ត្រី​ស៊ីម៉ាក់ ដែល​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត បាន​កើន​ឡើងដល់​៤​នាក់​

6 Videos

​តាម​ប្រភពព័ត៌មាន ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយការណ៍​មក​ថា មន្ត្រី​ស៊ីម៉ាក់ ដែល​ក្រឡាប់​ឡាន​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវ PR ១៧៤ ស្ថិតក្នុង ភូមិ អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ អ្នកស្លាប់​កើន​ដល់​៤ នាក់​ហើយ ឯ​ស្ត្រី​ម្នាក់​ដែល​ដាច់​ដៃ​មួយ​ចំហៀង​នោះ​ក៏​ស្លាប់​ដែរ និង​១៥​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ។​

មន្ត្រី​ស៊ីម៉ាក់ ដែល​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត បាន​កើន​ឡើងដល់​៤​នាក់​

M88

​តាម​ការរាយការណ៍​ថា ជន​រងរបួស​៣​នាក់​ទៀត បាន​ស្លាប់​ពេល​ទៅ ដល់ មន្ទីរ ពេទ្យ អ្នក​រង​ងរ​បួស​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ស្រអែម ពេទ្យ ខេត្ត​ឧ​ត្ត​មានជ័យ និង​អ្នករបួស​ធ្ង​ន​បញ្ជូនទៅ មន្ទីរពេទ្យ​ខេត្តសៀមរាប ។​មន្ត្រី​ស៊ីម៉ាក់ ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់ ​រថយន្ត​នេះ គឺជា អ្នកធ្វើការងារ​ដោះមីន​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​។​

មន្ត្រី​ស៊ីម៉ាក់ ដែល​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត បាន​កើន​ឡើងដល់​៤​នាក់​
ការ​ក្រឡាប់​រថយន្ត​នេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​នៅឡើយ​នោះទេ តែ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង អាច​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក​៕
​សុថា​ត់​15

មន្ត្រី​ស៊ីម៉ាក់ ដែល​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត បាន​កើន​ឡើងដល់​៤​នាក់​