ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់

6 Videos

​មាន គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បាន​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ចំនួន ២៥ នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្រោយពី​គោយន្ត​កន្ត្រៃ​មួយគ្រឿង ដែល​ពួកគេ​ជិះ​បាន​ក្រឡាប់​ធ្លាក់​ចូលទៅ​ប្រឡាយទឹក​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង នា​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​-​ឃុំ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់

M88

តាម​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់ថា ជនរងគ្រោះ​ទាំងអស់​បានធ្វើ​ដំណើរ​ម​ក​ពី​ចូលរួម​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​គីរីរម្យ​សន្តិភាព ហៅ​វត្ត​អូរ​ចោទ ស្តិ​ត​ក្នុង ភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​ក្នុងចំណោម​ជនរងគ្រោះ ទាំង ២៥ នាក់ រងរបួស​ធ្ងន់ ៣ នាក់ ។

ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់

ជនរងគ្រោះ​ទាំងអស់​រស់នៅ ភូមិ​តា​ហែ​ន ឃុំ ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវបាន​សម្ថ​កិច្ច​ហៅ​រថយន្ត​សង្គ្រោះ ដឹក យកទៅ​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុកសំពៅ​លូន ។​

ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់

​បើតាម​សមត្ថកិច្ច​បាន​ថ្លែងថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះអ្នកបើក​គោយន្ត​កន្ត្រៃ អាច​នឹង​ដោះ​ចង្កឹះ​លេខ​អស់ ពេល​គោយន្ត ចុះ​ចំណោទ​ទៅមុខ ​មាន​ល្បឿន​លឿន ក៏​កា​ច់មក​កៀន​ធ្លាក់​ប្រឡាយ​បង្ហូរទឹក​តែម្តង ៕ សុថា​ត់​

ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ក្រឡាប់​គោយន្ត​របួសធ្ងន់ ស្រាល ២៥ នាក់