តារាចម្រៀង ប៊ុន ស័ក្តិ រកស៊ី​បានតែ​ក្នុង​រដូវចូលឆ្នាំ​

6 Videos

​​តារាចម្រៀង​លោក ប៊ុន ស័ក្តិ បាន​បាត់​មុខ​ពី​ឆាក​សិល្បៈ និង​ខាន​ចេញ​បទ​ចម្រៀង​នៅក្នុង​ផលិតកម្ម សាន់​ដេ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ។ ការ​អវត្តមាន​នេះ លោក និង​ខាង​ក្រុមហ៊ុន សាន់​ដេ មិន​ប្រាប់​ពី​មួល​ហេតុ​ឡើយ ក្រៅពី​មាន​ព័ត៌មាន​ថា តារាចម្រៀង​រូបនេះ​ត្រូវបាន​ផលិតកម្ម​ធីប​ចោល​ឱ្យចេញ​តែ​បទ​ចូលឆ្នាំ​តែប៉ុណ្ណោះ ។

តារាចម្រៀង ប៊ុន ស័ក្តិ រកស៊ី​បានតែ​ក្នុង​រដូវចូលឆ្នាំ​

M88

​ជាក់ស្តែង​ក្នុង​វ៉ុល​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ មាន​ប្រភព​ពត៌មាន​ពី​បុគ្គលិក​នៅក្នុង​ផលិត សាន់​ដេ បាន​បង្ហើ​ប្រាប់ថា លោក ប៊ុន ស័ក្តិ បាន​វិល​មក​ច្រៀង និង ត្រៀម​ចេញ​បទ​ថ្មី​វ៉ុល​ចូល​ឆ្នាំមាន​ចំនួន​បី​បទ ហើយ​ក្នុងចំណោម​បទ​ទាំងបី​នោះ មាន​មួយ​បទ​មាន​ចំណងជើង​ថា “​ផឹកស្រា​គាស់​រង្វាន់​” ផងដែរ ។​

តារាចម្រៀង ប៊ុន ស័ក្តិ រកស៊ី​បានតែ​ក្នុង​រដូវចូលឆ្នាំ​

​ប្រភព​ដដែល​នេះ​បាន​បន្តថា បើតាម​ព័ត៌មាន​ជាក់លាក់​បទ​ចម្រៀង​ទាំងបី​បទ​របស់លោក ប៊ុន ស័ក្តិ គឺ​ត្រូវ​ចេញ​ថត MV នៅ​ខេត្តសៀមរាប​ក្នុងពេល​ឆាប់ៗ​នេះ​។​ជាមួយគ្នានេះ អ្នកយក​ពត៌មាន​រប​ស់​យើង​ក៏បាន​សុំ​លេខ​ទូរស័ព្ទ​លោក ប៊ុន ស័ក្តិ ដើម្បី​ធ្វើ​បទ​សម្ភាស​បន្ថែម​ផងដែរ ប៉ុន្តែ​ប្រភព​ខាងលើនេះ បាន​ប្រាប់ថា លោក​មិន​ហ៊ាន​ឱ្យ​ទេ ព្រោះ​ថៅកែ សាន់​ដេ បាន​ហាម ៕ ប្រមាញ់ តារា​

តារាចម្រៀង ប៊ុន ស័ក្តិ រកស៊ី​បានតែ​ក្នុង​រដូវចូលឆ្នាំ​