(Video Highlights) Liverpool សងសឹក Man City បានសម្រេចចំពោះ​ការ​បរា​ជ័យ​ក្នុង League Cup

ក្រុម Liverpool បាន​បំពេញការ​សង​សឹក​ចំពោះ​ការ​រង​ប​រា​ជ័យ​ក្នុង​ការ​ប្រកួត​ពាន League Cup របស់​ពួកគេ​ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ឲ្យ​ក្រុម Manchester City រង​បរា​ជ័យ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​បី​ជាប់​ៗគ្នា ជាមួយ​នឹង​ជ័យ​ជម្នះ ៣-០ នៅ​​កីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​ពុធ​។

liverpoolMan City បានផ្តួលក្រុម Liverpool ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ វា​មិនមាន​ជ័យ​ជម្នះ​ម្តង​ទៀត​សម្រាប់​ក្រុម​របស់​លោក Manuel Pellegrini ឡើយ ខណៈ​ដែល​ការ​​ប្តេជ្ញា​ចិត្ត​របស់​ក្រុម Liverpool និង​ការ​គ្រប់​គ្រង​បាល់​យ៉ាងល្អ​​របស់​ពួក​គេ​បាន​ផ្តល់​នូវការ​តប​ស្នង​វិញ​យ៉ាង​ល្អ​ក្នុង​​ការ​ប្រកួតនៅ​តំបន់ Merseyside​។ គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Adam Lallana, James Milner និង Roberto Firmino បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​ពាន​របស់ក្រុម Man City ស្ថិតក្នុង​ភាព​​រង្គោះ​រង្គើ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​តែ​ដេញ​តាម​ពីក្រោយ​​ក្រុម​កំពុង​នាំ​មុខ Leicester រហូត​ដល់​១០​ពិន្ទុ ខណៈ​ដែល​សូម្បី​តែ​ចំណាត់​ថ្នាក់​លេខ​៤​របស់​ពួក​គេ​ក៏​ដោយ​ក្រោម​ការ​​គំ​រាម​ពី​សំណាក់ក្រុម Manchester United ដែលកំពុង​តែ​មានពិន្ទុ​ស្មើ​ជាមួយនឹង​ពួកគេផងដែរ​។

ការ​ស៊ុត​បាល់​ប៉េ​ណាល់​របស់​កីឡាករ Yaya Toure បាន​ផ្តល់​ជ័យ​ជម្នះ​​នៅ​កីឡ​ដ្ឋាន Wemble ដល់​ក្រុម Man City ដែល​ក៏​​បាន​ស្ថិតក្រោម​ជំនួយ​របស់​អ្នក​ចាំ​ទី Willy Caballero ដែល​បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​៣ គ្រាប់​​ផង​ដែរ​។ ប៉ុន្តែ កីឡាករ​ទាំង​ពីរ​សុទ្ធ​សឹង​បាន​អវត្តមាន​ក្នុង​ការ​ប្រកួតនេះ ខណៈ​ដែល Caballero ត្រូវ​លេង​ជាកីឡាករ​បម្រុង ខណៈ​ដែល Joe Hart វិល​ទៅ​កាន់​​ទី​តាំង​របស់​ខ្លួន​វិញ ហើយ Toure បានអវត្តមាន​ដោយ​​សារ​តែ​បញ្ហា​​ប្រអប់​ជើង​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភពព័ត៌​មាន៖ Channel News Asia