រក​ឃើញ​ពីរ​​ខេត្ត​​លេង​​លីគ​​ទី២ ​ខណៈ​ ៤​តំបន់​​ផ្សេង​ទៀត​ចប់​​ជើង​ទី១

​ខេត្ត​ចំនួន​ពីរ​​ឈរ​​​​លេខ១​ក្នុង​ពូល ​​E ​និង​ F ​​ដែល​ទទួល​បាន​ឱកាស​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​កម្ពុជា​​បាន​​រក​ឃើញហើយ​ ​​​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ប្រកួត​​ទាំង​​ពីរ​ជើង ខណៈ​ពូល​​ចំនួន ៤​ផ្សេង​ទៀត​​បាន​​​​បញ្ចប់​ការ​ប្រកួត​ក្នុង​​ជើង​ទី១ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា​ ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ។

រក​ឃើញ​ពីរ​​ខេត្ត​​លេង​​លីគ​​ទី២ ​ខណៈ​ ៤​តំបន់​​ផ្សេង​ទៀត​ចប់​​ជើង​ទី១ ក្រុម​ខេត្ត​សៀមរាប​ប្រកួត Hun Sen Cup (រូប​ថត​៖ ក្លឹប​គីរីដងរែក-សៀមរាប)

 

​​ក្រុម​បាល់ទាត់​​របស់​ខេត្ត​ក្រចេះ​បាន​យក​ឈ្នះ​​ខេត្ត​ស្ទឹងត្រែង ៧-៦ ​​សរុប​ទាំង​ពីរ​ជើង​​ ដើម្បី​ឈរ​កំពូល​តារាង​​ក្នុង​ពូល​ F ​​ហើយ​ក៏​ជា​ក្លឹប​​ដែល​នឹង​ទទួល​បាន​ឱកាស​លេង​នៅ​លីគ​លំដាប់​ទី២ ប្រចាំ​​តំបន់​ខាង​ជើង។ ​ចំណែក​​តំបន់​ខាង​ត្បូង​គឺ​ក្រុម​បាល់ទាត់​​កំពង់ផែ​ស្វយ័ត​​​ខេត្ត​ព្រះសីហនុ​​ ​ដែល​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពត​​​ដោយ​លទ្ធផល ​៥-៤​ ​ទាំង​ពីរ​ជើង​ នឹង​​ទទួល​បាន​ឱកាស​​លេង​នៅ​លីគ​​លំដាប់​ទី២ ​ផង​ដែរ។

 

​គិត​ត្រឹម​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នេះ​ក្រុម​ដែល​ស្ថិត​នៅ​ពូល​​ចំនួន៤​គឺ​ A, B, C និង​ D ​​បាន​បញ្ចប់​ភារកិច្ច​ក្នុង​ជើង​ទី១ រួច​រាល់​​​​ ទន្ទឹម​នឹង​នោះ​ក្នុង​ពូល A ​ក្រុម​ខេត្ត​កណ្ដាល​ឈរ​កំពូល​តារាង។​ ខណៈ​ក្រុម​របស់​ខេត្ត​ស្វាយរៀង​កំពុង​ឈរ​កំពូល​តារាង​​ប្រចាំ​ពូល ​B ​នៃ​តំបន់​ខាង​កើត។ ​​ជាមួយ​គ្នា​នោះ​ក្រុម​សៀមរាប​អង្គរ​កំពុង​ឈរ​កំពូល​តារាង​ប្រចាំ​តំបន់​​កណ្ដាល និង​​ខេត្ត​កំពង់​ឆ្នាំង​កំពង់​​​ឈរ​កំពូល​តារាង​ប្រចាំ​តំបន់​ខាង​លិច​ផង​ដែរ។

 

​សូម​បញ្ជាក់​ថា​ ការ​ប្រកួត​​ក្នុង​តំបន់​ទាំង​៤​ ​ខាង​លើ​ដែល​នៅ​សល់​​​ ​​នឹង​បញ្ចប់​រហូត​​ដល់​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៦។ ចំណែក​ការ​ប្រកួត​លីគ​លំដាប់​ទី២ នឹង​ចាប់​ផ្ដើម​​ក្នុង​​កំឡុង​ខែ​មេសា រហូត​ដល់​​ខែ​​មិថុនា ឆ្នាំ​២០១៦។ ​លីគ​លំដាប់​ទី​២ នឹង​ធ្វើ​​​ការ​ប្រកួត​ជា​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី​( Home /​​A way)៕

 

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​ជម្រុះ​បឋម​ Hun Sen Cup 2016

ពូល​ A

ល​

ក្រុម​

P W D L F A GD Point

១​

កណ្ដាល​

១​ ១​ ០​ ០​ ២​ ០​ ២​ ៣​

២​

កំពង់​ស្ពឺ​

១​ ០​ ០​ ១​ ០​ ២​ -២​​ ០​

ពូល​ B

១​

ខេត្ត​​ស្វាយរៀង

៣​ ៣​ ០​ ០​ ១៤​ ៦​ ៨​ ៩​​

២​

ខេត្ត​ព្រៃវែង

៣​ ២​ ០​ ១​ ១២​ ១៣​ -១​

៣​

យុ.​បឹង​កេត​កំពង់​ចាម​​

៣​ ១​ ០​ ២​ ៦​ ០​ ៣​

៤​

ខេត្ត​ត្បូង​ឃ្មុំ​

៣​ 0​ ០​ ៣​ ៣​ ១០​ - ០​

ពូល​ C

១​

ខេត្ត​សៀម​រាប​

៣​ ៣​ ០​ ០​ ៩​ ១​ ៨​ ៩​​​

២​

កំពង់​ធំ​

៣​ ២​ ០​ ១​ ៨​ ៤​ ៦​

៣​

ខេត្ត​ឧត្ដរ​មាន​ជ័យ​

៣​ ១​ ០​ ២​ ៥​ ៧​ -២​ ៣​

៤​

ខេត្ត​ព្រះ​វិហារ​

៣​ ០​ ០​ ៣​ ២​ ១២​ -១០ ០​

ពូល​ D

១​

ខេត្ត​កំពង់​ឆ្នាំង​

២​ ២​ ០​ ០​ ៥​ ៣​ ២​ ៦​​

២​

ខេត្ត​ប៉ៃលិន

២​ ១​ ០​ ១​ ៤​ ៤​ ០​ ៣​

៣​

ខេត្ត​បាត់​ដំបង​

២​ ០​ ០​ ២​ ៤​ ៦​ - 0​

ពូល​ E

១​

កំពង់​ផែ​​ព្រះ​សីហនុ​

២​ ១​ ០​ ១​ ៥​ ៤​​ ១​​ ៣​

២​

ខេត្ត​កំពត​

០​ ១​ ៥​ - ៣​

ពូល​ F

១​

ស្ទឹង​ត្រែង​

២​

១​

១​ ០​ ៧​ ៦​ ១​ ៤​​

២​

ក្រចេះ​

២​

០​

១​ ១​ ៦​ ៧​ -១​ ១​

 

អត្ថបទ៖ ​​ស្រី សុវណ្ណដារ៉ា​ ​​​​​​​​​​​