Petr Cech ​របួស​កំភួន​ជើង​យប់មិញ​ ​ត្រូវ​អវត្តមាន​ពេល Arsenal ប៉ះ Spurs

បរាជ័យ​របស់​កាំភ្លើង​ធំ Arsenal យប់​មិញ​បាន​ធ្វើ​ឲ្យ​ពួកគេ​ខក​ឱកាស​ចូល​កៀក​ក្រុម​កំពូល​តារាង ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ អ្នក​ចាំទី​ឆ្នើម Petr Cech ក៏​បាន​រង​របួស​កំភួន​ជើង ​ត្រូវ​អវត្តមាន​ក្នុង​ជំនួប London derby ទល់​នឹង Spurs នៅ​ថ្ងៃសៅរ៍​នេះ។

 

Petr Cech ​របួស​កំភួន​ជើង​យប់មិញ​ ​ត្រូវ​អវត្តមាន​ពេល Arsenal ប៉ះ Spurs

 

​លោកArsene Wenger ជា​អ្នកចាត់ការក្រុម បាន​ឲ្យ​ដឹង​ថា Cech មាន​បញ្ហា​សាច់​ដុំ​នៅ​ពេល​លោត​ទៅ​រារាំង​បាល់​ជ្រុង ក្នុង​ប្រកួត​ដែល ម្ចាស់​ផ្ទះ​ចាញ់​ Swansea City ២-១។ របួស​កីឡាករ​សញ្ជាតិ​ឆែក នេះ​មាន​ន័យ​ថា Arsenal នឹង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចាំទី​ដៃ​ទី២ David Ospina លេង​ជា​លើក​ដំបូង​នៅ​ក្រប​ខ័ណ្ឌ Premier League។
Wenger បន្ត​ថា “Cech មាន​បញ្ហា​កំភួន​ជើង ខ្ញុំ​គិត​ថា​គេ​មាន​បញ្ហា​ខ្លះ​នៅ​យប់​នេះ ហើយ​មិន​អាច​លេង​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍។ យើង​នៅ​មិន​ដឹង​ថា វា​ធ្ងន់ធ្ងរ​កម្រិត​ណា ឬ​គេ​ត្រូវ​ចំណាយ​ពេល​នៅ​ក្រៅ​ទីលាន​យូរ​ប៉ុន​ណា​ឡើយ តែ​ខ្ញុំ​ជឿ​ជាក់លើ​អ្នក​ចាំ​ទី​បម្រុង Ospina៕”

 

ចុចអាន៖ ទី​បំផុត ​Messi ​ស៊ុត​ចូល​ Cech ​២​គ្រាប់​ហើយ​ផ្ដាច់​ក្ដី​សង្ឃឹម Arsenal

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖  Daily Mail