Angelina ​សប្បាយ​​ជាមួយ​ក្រុម​ការងារ​ខណៈ​​ភាពយន្ត​ខ្មែរ​ក្រហម​ថត​ជិត​ចប់

បើ​ទោះ​បី​តារា​សម្ដែង​ហូលីវូដ Angelina Jolie ជា​អ្នក​​ម៉ត់ចត់​​ខ្លាំង​នឹង​ការងារ​ក៏​ពិត​មែន តែ​នេះ​មិន​មាន​ន័យ​ថា​បរិស្ថាន​ពេល​ធ្វើ​ការ​​មាន​ភាព​តឹងតែង​រហូត​ដែរ។
 
Angelina ​សប្បាយ​​ជាមួយ​ក្រុម​ការងារ​ខណៈ​​ភាពយន្ត​ខ្មែរ​ក្រហម​ថត​ជិត​ចប់

ខណៈ​ពេល​ កំពុង​ថត​ភាពយន្ត​ថ្មី​បំផុត​របស់​ខ្លួន “ដំបូង​គេ​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ” គេ​ប្រទះ​ឃើញ​ថា​តារា​សម្ដែង​ល្បី​ឈ្មោះ​ហូលីវូដ Angelina Jolie ​​បាន​លលេង​សើច​​យ៉ាង​សប្បាយ​ជាមួយ​ក្រុម​ការងារ​របស់​ខ្លួន។ បន្ទាប់​ពី​សហការ​គ្នា​​ថត​រឿង​នេះ​ បាន​រយៈពេល​៣​ខែ​រួច​មក ហាក់​ដូច​អ្នក​ដឹកនាំ​រឿង​​ស្រី​រូប​នេះ​បាន​បង្កើត​មនោសញ្ចេតនា​​ដ៏​ជិតដិត​ជាមួយ​បុគ្គលិក​របស់​ខ្លួន។

Angelina ​សប្បាយ​​ជាមួយ​ក្រុម​ការងារ​ខណៈ​​ភាពយន្ត​ខ្មែរ​ក្រហម​ថត​ជិត​ចប់

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ​ការ​ថត​ភាពយន្ត​បែប​ឯកសារ “ដំបូង​គេ​សម្លាប់​លោកប៉ា​របស់​ខ្ញុំ” ដែល​ផ្អែក​តាម​ប្រលោមលោក​របស់​កវីនិពន្ធ លឿង អ៊ឹង ក៏​ឈាន​ចូល​ដំណាក់​កាល​ចុង​ក្រោយ​ផង​ដែរ។ នៅ​ក្នុង​ភាពយន្ត​លើក​នេះ ភរិយា​របស់ Brad Pitt បាន​ជ្រើស​យក​តារា​សម្ដែង​ក៏​ដូច​បុគ្គលិក​ជនជាតិ​ខ្មែរ​ជា​ច្រើន យ៉ាងណាមិញ Jolie ក៏​បាន​ជួល​បុគ្គលិក​អង់គ្លេស​និង​អាមេរិក​ច្រើន​គួរ​សម​ក្នុង​តួនាទី​ជា​អ្នក​ផលិត ជាង​ថត និង​តំណែង​ផ្សេង​ៗ​ទៀត​ដើម្បី​ធានា​ថា​ភាពយន្ត​នេះ​នៅ​ពេល​ចាក់​ផ្សាយ​នឹង​មាន​គុណភាព​ខ្ពស់​បំផុត។

Angelina ​សប្បាយ​​ជាមួយ​ក្រុម​ការងារ​ខណៈ​​ភាពយន្ត​ខ្មែរ​ក្រហម​ថត​ជិត​ចប់

“កម្ពុជា​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ហើយ Angelina ត្រូវ​គ្រប់​គ្រង​តារា​សម្ដែង​ខ្មែរ​និង​បុគ្គលិក​រាប់​រយ​នាក់ ដូច​នេះ​ហើយ​​​វា​មិន​រលូន​ដូច​ការ​ថត​កុន​នៅ​ហូលីវូដ​នោះ​ឡើយ។ មាន​ពេល​ខ្លះ​គឺ​វា​ពិបាក​ខ្លាំង​ណាស់​តែ​តារា​ស្រី​រូប​នេះ​បាន​ខំប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ថ្លោះធ្លោយ​ណា​មួយ​កើត​ឡើង​” ប្រភព​មួយ​ក្នុង​ក្រុម​ការងារ​បង្ហើប។
“កាល​ពី​កំឡុង​ខែ​ធ្នូ​ចុង​ឆ្នាំ​មុន​នេះ មាន​ការ​រអាក់រអួល​បាន​កើត​ឡើង ដោយសារ​​មាន​បុគ្គលិក​មួយ​ចំនួន​ធ្វើ​ការ​មិន​កើត ហើយ​ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ផ្ទះ​វិញ។ តែ​ពួក​យើង​បាន​រើស​យក​បុគ្គលិក​ថ្មី ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ដំណើរ​ការ​​ថត​គឺ​ដើរ​បាន​ល្អ​ខ្លាំង​ណាស់” ប្រភព​ដដែល​បន្ថែម។

ជាមួយ​គ្នា​នេះ​ដែរ ភាពយន្ត “ដំបូង​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ: ការ​ចង​ចាំ​របស់​កូន​ស្រី​ខ្មែរ​ម្នាក់” នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​គេហទំព័រ Netflix នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ៕

ចុចអាន៖Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail