សមាជិក AOA និង EXO ចេញ​បទ​ថ្មី​​រួម​គ្នា​បែប​ស្នេហា​ផ្អែមល្ហែម

Jimin សមាជិក​ក្រុមAOA និងXiuminប្រុស​ស្អាត​ប្រចាំ​ក្រុម​ EXO បាន​ចេញ​វីដេអូ​ចម្រៀង​រួម​គ្នា​មួយ​បទ​លក្ខណៈ​ស្នេហា​​ដែល​​មាន​ចំណងជើង​ថា “Call You Bae” នៅ​ថ្ងៃ​ទី០៣​ ខែ មីនា​។

 

ក្នុង​វីដេអូ​ចម្រៀង​ថ្មី​នេះ​ តារា​វ័យ​ក្មេង​ទាំង​ពីរ តម្រូវ​ឲ្យ​សម្ដែង​ជា​តួ​គូ​ស្នេហ៍​នឹង​គ្នា​​និង​ចម្រៀង​ទំនុក​​​បែប​លក្ខណៈ​គួរ​ឲ្យ​ស្រលាញ់។ Jimin ត្រូវ​ដើរ​តួ​ជា​អ្នក​រ៉េប​ ហើយ Xiuminជា​អ្នក​ចម្រៀង​ធម្មតា​ ដើម្បី​បញ្ចូល​ជា​ជា​ចម្រៀង​ស្នេហា​ល្អូកល្អិន​មួយ។ មុន​នឹង​ចេញ​វីដេអូ​នេះ តារា​ទាំង​ពីរ​ក៏​​បាន​ចេញ​រូប Teaser ផ្សព្វផ្សាយ​ទៅ​កាន់​អ្នក​គាំទ្រ​ផង​ដែរ៕

 

 

 

ចុចអាន៖រាង​សិចស៊ី​របស់​ Seolhyunក្រុម AOAលិច​បាត់ ពេល​ប្រៀបធៀប​ជាមួយ Naeunក្រុម Apink

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop