បណ្ណ​បើក​បរ​ខុស​បច្ចេកទេស​លើ​ឈ្មោះ ​និង​ឆ្នាំ​កំណើត ចង់​ប្ដូរ​ថ្មី​ត្រូវ​ធ្វើ​ដូច​ម្ដេច?

​បណ្ណ​បើក​បរ​មាន​ពេល​ខ្លះ​ដោយ​សារ​កំហុស​បច្ចេកទេស​​ ចេញ​មក​​ខុស​ឈ្មោះ ​ឬ​ខុស​ឆ្នាំ​កំណើត​ពី​អត្តសញ្ញាណ​បណ្ណ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ប្រើ​ប្រាស់​បាន។

 

បណ្ណ​បើក​បរ​ខុស​បច្ចេកទេស​លើ​ឈ្មោះ ​និង​ឆ្នាំ​កំណើត ចង់​ប្ដូរ​ថ្មី​ត្រូវ​ធ្វើ​ដូច​ម្ដេច?

 

យោង​តាម​បែប​បទ ​និង​នីតិវិធី​នៃ​ការ​ចេញ​បណ្ណ​បើក​បរ​យាន​យន្ត តាម​ប្រការ​ ១២ ​ថ្មី ចែង​ថា៖

 
ករណី​បណ្ណ​បើក​បរ​ដែល​មាន “នាម​និង​គោត្តនាម” ខុស​ទាំង​ស្រុង ឬ​ខុស “នាម​ឬ​គោត្តនាម និង​ថ្ងៃ ខែ ឆ្នាំ​កំណើត” ឬ​ខុស​តែ “ថ្ងៃ ខែ ឆ្នាំ​កំណើត” របស់​អ្នក​កាន់​បណ្ណ​បើក​បរ​ពី​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​មាន​លិខិត​បន្ថែម​ដែល​បញ្ជាក់​ពី​មេ​ឃុំ ឬ​ចៅ​សង្កាត់ ថា​ពិត​ជា​មនុស្ស​តែម្នាក់។

 
បណ្ណ​បើកបរ​យាន​យន្ត ដែល​ចេញ​ដោយ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត​ណា ត្រូវ​ប្ដូរ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត​នោះ។ ចំ​ពោះ​បណ្ណ​បើកបរ​យាន​យន្ត ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ចូន ត្រូវ​ប្ដូរ​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន។

 
ករណី​អ្នក​កាន់​បណ្ណ​បើក​បរ​ត្រូវ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​រវាង​រាជធានី​ និង​ខេត្ត ឬ​ខេត្ត​ និង​ខេត្ត ការ​ប្ដូរ​បណ្ណ​បើក​បរ​យាន​យន្ត ធ្វើ​ឡើង​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន។

 

 

បណ្ណ​បើក​បរ​ខុស​បច្ចេកទេស​លើ​ឈ្មោះ ​និង​ឆ្នាំ​កំណើត ចង់​ប្ដូរ​ថ្មី​ត្រូវ​ធ្វើ​ដូច​ម្ដេច?

 

 

អ្នក​កាន់​បណ្ណ​បើក​បរ​អាច​សុំ​លិខិត​បញ្ជាក់​បណ្ណ​បើក​បរ​របស់​ខ្លួនបាន ដោយ​ត្រូវ​ដាក់​ពាក្យ​សុំ​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​និង​ត្រូវ​ភ្ជាប់​សំណុំ​ឯកសារ​ដូច​ជា៖
 
-ពាក្យ​សុំ​បញ្ជាក់​បណ្ណ​បើកបរ​យាន​យន្ត ១ច្បាប់
 
-ច្បាប់​ចម្លង​បណ្ណ​បើក​បរ​យាន​យន្ត ១ច្បាប់
 
-បង្កាន់​ដៃ​បង់​ប្រាក់ ១ច្បាប់៕

 

អត្ថបទ៖ លឹម សុ​នា