អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​

អ្នក​​​​ក្រុង​បាងកក ជា​ច្រើន​​ភ្ញាក់​ផ្អើល​បន្ទាប់​​ពី​បាន​ឃើញ រូប​ដាយណូស័រ​​​មួយ​ ប្រភេទ​ Tyrannosaurus (T-Rex) ត្រូវ​គេ​​ដាក់​ឡាន​ដឹក​​​ជុំ​វិញ​ទី​ក្រុង ​ កាល​ពី​ពេល​​ថ្មី​ៗ​នេះ។

 

 អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​

តាម​សារព័ត៌មាន BBC Thai រូប​ដាយណូស័រ​​ ខាង​លើ​ មាន​កម្ពស់​​៤​ម៉ែត្រ ប្រវែង​​១៣​ម៉ែត្រ និង​មាន​ទម្ងន់​​ប្រវែង​ ១​តោន។ វា​ត្រូវ​បាន​ដឹក​ទៅ សួន​​ Dinosaur Planet នៅ​ផ្លូវ​ Sukhumvit ក្បែរ​​ស្ថានីយ​រថភ្លើង​អាកាស​ Phrom Phong BTS ដែល​​នឹង​ដាក់​បង្ហាញ​ រូប​ដាយណូស័រ​ ចំនួន​២០០​ក្បាល​ទៀត រួម​បញ្ចូល​ទាំង រូប​ដាយណូស័រ​ប្រភេទ Velociraptor Apatosaurus Ankylosaurus Anchiceratops ។

 

ប្រជាជន​ថៃ​ជា​ច្រើន​បាន​នាំ​គ្នា ថត​រូប​សត្វ​ដាយណូស័រ ខាង​លើ និង​នាំ​ក្មេង​ៗ​ឲ្យ​ទៅ​មើល​​កម្សាន្ត​ផង​ដែរ។ ដោយ​ឡែក​​ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​​សាធារណជន​ថៃ គឺ​រូប​ដាយ​ណូ​ស័រ​ទាំង​នោះ អាច​បញ្ជា​ឲ្យ​ដើរ​បាន ដូច្នេះ​អ្នក​ទៅ​លេង​កម្សាន្ត​នៅ​សួន អាច​ជិះ​វា​លេង​បាន​ដោយ​គិត​កម្រៃ។ នេះ​បើ​តាម​​សារព័ត៌មានMatichon។

 

អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
 

​​​​​​ BBC Thai បាន​ឲ្យ​ដឹង​ថា សួន​ Dinosaur Planet នឹង​បើក​​ជូន​សាធារណ​​ទៅ​កម្សាន្ត​ នៅ​ថ្ងៃ​​ទី ១៨ ខែ​មិនា ២០១៦ ខាង​មុខ​នេះ៕

អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​ អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​
 

ចុចអាន៖ ចម្លាក់​ដាយណូស័រ លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម នៅ​តែ​ជា​អាថ៌កំបាំង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC Thai, matichon