ពិព័រណ៌ពាណិជ្ជកម្ម ផលិតផល OTOP ឃុំមួយ ផលិតផលមួយ រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ

កោះកុង៖ នៅរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ បានរៀបចំពិធី ពិព័រណ៌ពាណិជ្ជកម្ម ផលិតផល OTOP (ឃុំ១ផលិតផល១) ជាលើកទី៤។

ពិធីពិព័រណ៌ពាណិជ្ជកម្ម រវាងខេត្តកោះកុង និងខេត្តត្រាត ក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តនៃ គណៈអភិបាលខេត្តកោះកុង និងសមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ និងសិស្សកាយរិទ្ធិ សិស្សកាក់បាទ ក្រហមកម្ពុជា។ ចំណែកភាគីថៃ ក្រោមអធិបតីភាព លោក ឆានណៈ អៀងសែង អភិបាលខេត្តត្រាត ព្រមទាំងមន្រ្តីក្រោមឱវាទ។ នៅក្នុងឱកាសនោះ លោក ប៊ុន លើត អភិបាលខេត្តបាន មានប្រសាសន៍ថា កម្មវិធីពិព័រណ៌ពាណិជ្ជកម្ម ផលិតផល OTOP ថ្ងៃនេះជាសក្ខីភាព បញ្ជាក់ឲ្យឃើញថា អំពីភាពរឹតចំណង សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ការរួមគ្នាលើកស្ទួយ វិស័យពាណិជ្ជកម្ម និងលើកកម្ពស់វិស័យ ទេសចរណ៏តាមព្រំដែន រវាងខេត្តទាំង២ ឲ្យកានតែមានភាព រីកចំរើននិងស្និតស្នាល ទៅថ្ងៃអនាគត់។

លោកប៊ុន លើត បានបន្តថា ក្នុងរយៈពេលកន្លងមក ក្រៅពីពិធីតាំងពិព័រណ៌ ពាណិជ្ជកម្មផលិតផល OTOP នេះគឺខេត្តកោះកុង និងខេត្តត្រាត ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៏ក្នុងផ្នែកផ្សេងៗមានការរៀបចំកម្មវិធីជិះកង់ជាលក្ខណៈមិត្តភាព ការប្រកួតកីឡាជាលក្ខណៈមិត្តភាព រួមគ្នាដាំកូនឈើ ចូលរួមកិច្ចប្រជំុ ទស្សនៈកិច្ចជាដើម។ល។

លោកបានបន្តថា ការពិព័រណ៌ពាណិជ្ជកម្ម រវាងខេត្តកោះកុង និងខេត្តត្រាតនេះ គឺសំដៅទៅការផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមកដើម្បី ពង្រឹងឲ្យសម្ធិផលទាំង អស់មានគុណភាព។ នៅពេលនោះលោក អភិបាលទាំងទ្វេរ បានផ្លាស់ប្តូរវត្ថុ អនុស្សាវរីយ៏ និងកាត់ខ្សែបូរឲ្យដំណើរ ការក្នុងការលក់ដូរ របស់អាជីវករ៕