ភ្លក់រសជាតិអាហារ អឺរ៉ុបជាមួយបរិកាស ថ្មីនៅភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB

ភ្នំពេញ៖ វត្តមានភោជនីយដ្ឋានថ្មី SALT N’PEPPER ដែលបើកបំរើជូនអតិថិជន រយៈពេល ជាង១ខែកន្លងមក ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងបំផុតតាមរយៈ ការរចនាសិល្បៈរស់រវើក មានភាពល្អប្លែកពីភោជនីយដ្ឋាន ផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ ការប្រើពណ៌ឌីហ្សាញ ក្រហមលាយស លាយជាមួយអំពូល ភ្លើងបែបសិល្បៈ បង្កើតឲ្យមានបរិយាកាស ដ៏រីករាយក្នុងការ ទទួលទានអាហារ ដែលស័ក្ដិសម សម្រាប់ដៃគូពាណិជ្ជកម្ម លក្ខណៈគ្រួសារ និងការជួបជុំមិត្តភក្តិជាដើម។

ជាពិសេសនោះ រសជាតិអាហារ៣សាសន៍ លាយចំរុះគ្នា ចុងភៅមានជំនាញ ច្នៃប្រឌិតបង្កើត រសជាតិ នៃការរួមបញ្ចូលគ្នា គឺអាហាររបស់ប្រទេស លោកខាងលិច៣ ផ្សេងគ្នា គឺ French Bistro, British Pub និង Italian Trattoria ក្នុងតម្លៃទាក់ទាញបំផុត។ ក្រៅពីការផ្តល់ជូននូវបរិយាកាសដ៍ល្អរីករាយ អ្វីដែលភោជនីយដ្ឋាន យកចិត្តទុកដាក់ បន្ថែមទៀតនោះគឺអនាម័យខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត SALT N' PEPPER GASTRO PUB មានកន្លែងចុងភៅ ចម្អិនអាហារស្ថិតចំហៀងកន្លែងភ្ញៀវញ៉ាំ និងត្រូវបានរចនាប្រើកញ្ចក់សុទ្ធ ដើម្បីអាចឲ្យភ្ញៀវ មើលឃើញពីសិល្បៈនៃការចម្អិនអាហារប្រកបដោយអនាម័យខ្ពស់បុគ្គលិកសុទ្ធតែ ទទទួលបាននូវការ បណ្តុះបណ្ដាល ក្នុងការបំរើសេវាកម្ម ដែលមានស្តង់ដា ខ្ពស់ និងមានភាពរួសរាយ រាក់ទាក់ញញឹមជានិច្ច។

គួរបញ្ជាក់ថា ភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB បានចាប់ផ្តើមនៅខែមិនានេះ ភោជនីដ្ធានមាន promotion តម្លៃពិសេស នូវការផ្ដល់ជូន សម្រាប់អាហារថ្ងៃត្រង់ SET MENU ដែលមាន Appetizer, Main Course និង Dessert។ បើអ្នកជ្រើសរើសឈុត  2- courses ដែលមាន Appetizer មួយមុខ និង Main Course មួយមុខ នោះតម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ។ បើអ្នកជ្រើសរើសឈុត 3- course ដែលមាន Appetizer មួយមុខ Main Course មួយមុខ និង Dessert និងថែមជូន Soft Drink មួយមុខនោះ តម្លៃត្រឹមតែ១៣ដុល្លារ ប៉ុណ្ណោះ។

Promotion នេះគឺផ្តល់ជូនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ហើយមានមុខម្ហូប ផ្លាស់ប្តូររៀងរាល់ សប្តាហ៍ផងដែរ។

ក្រៅពីនេះ SALT N' PEPPER GASTRO PUB មានមុខម្ហូបពិសេស ជាងគេ គឺសាច់ ១គីឡូក្រាម ក្នុងមួយចាន និងមាន់ស្រែអាំងពិសេស ។សំរាប់ប្រភេទ Steak គឺមានគុណភាពខ្ពស់នាំចូលមកប្រទេស អាមេរិក ញូវហ្សេឡែន អូស្ត្រាលីជាដើម។ ភោជនីដ្ធានក៏មានបន្ទប់ឯកជនដែលអាច ទទួលភ្ញៀវបានពី ១៥ ទៅ ២០ នាក់ដែរសំរាប់ការ រៀបចំកម្មវិធីពិសេសផ្សេងផងដែរ។

SALT N' PEPPER GASTRO PUB ចាប់បើកពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:៣០ ព្រឹកសម្រាប់ អាហារពេលព្រឹក, ពីម៉ោង១១:៣០ ព្រឹកដល់ម៉ោង ២:៣០ ថ្ងៃសម្រាប់អាហារពេលថ្ងៃ និងពីម៉ោង ៦:០០ ល្ងាចដល់ម៉ោង ១០:០០ យប់សម្រាប់ អាហារពេលល្ងាច ហើយមានទីតាំង ស្ថិតផ្ទាល់ដីនៃសណ្ឋាគារ  SUN & MOON,  Urban Hotel តែម្ដង ដែលមានអាសយដ្ឋាន នៅ #68 ផ្លូវលេខ 15 កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល I រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 023 961 888 ៕

ភ្លក់រសជាតិអាហារ អឺរ៉ុបជាមួយបរិកាស ថ្មីនៅភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB

ភ្លក់រសជាតិអាហារ អឺរ៉ុបជាមួយបរិកាស ថ្មីនៅភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB

ភ្លក់រសជាតិអាហារ អឺរ៉ុបជាមួយបរិកាស ថ្មីនៅភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB

ភ្លក់រសជាតិអាហារ អឺរ៉ុបជាមួយបរិកាស ថ្មីនៅភោជនីយដ្ឋាន SALT N’PEPPER, GASTROPUB