នគរបាល​ ប៉ុស្តិ៍ទឹកថ្លា ចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធប៉ុនប៉ង លួចទ្រព្យសម្បត្តិ អ្នកដទៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេបាន យកដែកកែឆ្នៃចុងស្រូច ឆ្កឹះមេសោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ០៦ ក្រុម០៦ ភូមិស្លើងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ទឹម ស៊ុននី (ហៅអាវែង) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត មានស្រុកកំណើត ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ អៀវ រ៉ន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូរឺម៉កដឹកឥវ៉ន់ បច្ចុបន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតខាងលើ មានស្រុកកំណើត ភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ នៅវេលាប្រហែលជា០៧និង៣០នាទីព្រឹក រូបគាត់បានបើករ៉ឺម៉កដឹកឥវ៉ាន់ យកដាក់ឲ្យម៉ូយនៅម្តុំផ្សារដីហុយ មិនទាន់និងបានដក់ផង ក៏មានអ្នកជិតខាងបានទូរស័ព្ទប្រាប់ថា មានចោរចូលបន្ទប់ ហើយពេលនោះគាត់ ក៏ត្រឡប់មកបន្ទប់វិញ ហើយឃើញជនសង្ស័យ ក៏នាំគ្នាឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

ប្រភពពីយុវជនម្នាក់ឈ្មោះ យ៉ាន សីហា អាយុ២៩ឆ្នាំ ដែលស្នាក់នៅបន្ទប់ក្បែគ្នាបានឲ្យដឹងថា មុនពេកកើត ហេតុ គាត់បានឮសូរសំឡេង ដូចជាមានគេកំពង់ឆ្កឹះសោរបន្ទប់ ពេលនោះគាត់ក៏ចេញមើល ស្រាប់តែឃើញ ជនសង្ស័យ បានចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ភ្លាមនោះគាត់បានរត់ទៅបិទទ្វាររបងមុខរួច ខលទៅ ជនរងគ្រោះឲ្យមក ហើយនាំគ្នាឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ច មកយកទៅសាកសួរ នៅប៉ុស្តិ៍ នគរបាលទឹកថ្លា។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដែកកែឆ្នៃចុង ស្រូច ឆ្កឹះបន្ទប់គេពិតប្រាកដមែន តែមិនទាន់បានលួចយកទ្រព្យសម្បត្តិអ្វីទេ ក៏ត្រូវម្ចាស់ទាន់ចាប់បានតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

នគរបាល​ ប៉ុស្តិ៍ទឹកថ្លា ចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធប៉ុនប៉ង លួចទ្រព្យសម្បត្តិ អ្នកដទៃ

នគរបាល​ ប៉ុស្តិ៍ទឹកថ្លា ចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធប៉ុនប៉ង លួចទ្រព្យសម្បត្តិ អ្នកដទៃ