ជនជាតិចិន បើករថយន្តបុក រនាំងដែកពុះចែកទ្រូងផ្លូវ អស់១១ផ្ទាំង បាក់ខ្ទេចខ្ទី

ភ្នំពេញ ៖ ជនជាតិចិន២នាក់ បើករថយន្តទៅបុក រនាំងដែក ពុះចែកទ្រូងផ្លូវ អស់១១ផ្ទាំង បាក់ខ្ទេចខ្ទី កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញជនជាតិចិន២នាក់ បានបើករថយន្ត មួយគ្រឿង ម៉ាកលុច្សស៊ីស Rx300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2L-7862 តាមបណ្តោយផ្លូវមុនីវង្សក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត ទៅបុករនាំងដែក បណ្តាលឲ្យបាក់អស់១១ផ្ទាំង និងបណ្តាលឲ្យរថយន្ត រងការខូចខាតផងដែរ។ បន្ទាប់ពីបុកហើយជនជាតិចិនទាំងពីរនាក់រូបនេះ ព្យាយាមបើក រថយន្តរត់ចេញពីកន្លែងកើតហេតុ រហូតមកដល់ផ្សារអូរឫស្សី តែត្រូវបានខាងសមត្ថកិច្ច ល្បាតរបស់ ខណ្ឌ៧មករាឃាត់បានភ្លាមៗផងដែរ។

ក្រោយកើតហេតុ ជនជាតិចិនទាំងពីរនាក់ រួមជាមួយរថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី ៕

ជនជាតិចិន បើករថយន្តបុក រនាំងដែកពុះចែកទ្រូងផ្លូវ អស់១១ផ្ទាំង បាក់ខ្ទេចខ្ទី

ជនជាតិចិន បើករថយន្តបុក រនាំងដែកពុះចែកទ្រូងផ្លូវ អស់១១ផ្ទាំង បាក់ខ្ទេចខ្ទី