Canon បង្ហាញ​ផលិត​ផល​កាមេរ៉ា​ទំនើប​ក្នុង​ពិព័រណ៍ CP+2016

សមាគម​ផលិត​ផល​ម៉ាស៊ី​នថត និង​បច្ចេក​វិទ្យា​រូប​ភាព​ ហៅ​កាត់​ថា CIPA បាន​រៀប​ចំ​ពិព័រណ៍បង្ហាញ​ផលិត​ផល​កាមេរ៉ា​ និង​បច្ចេក​វិទ្យា រូប​ភាព​សាកល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន CP+ 2016 ​កាល​ពី​ថ្ងៃទី​២៥ ដល់ ២៨ កុម្ភៈ ២០១៦ កន្លង​ទៅ នៅ​ទី​ក្រុង​យូកូហាម៉ា តំបន់​ប៉ាស៊ីភីកូ ដែល​បាន​ស្វាគមន៍​ភ្ញៀវ​ចូល​រួម​ជា​ច្រើន​ពាន់​នាក់។

 

Canon បង្ហាញ​ផលិត​ផល​កាមេរ៉ា​ទំនើប​ក្នុង​ពិព័រណ៍ CP+2016

 

ប្រហែល​៨៧% សម្រាប់​ទីផ្សារ​កាមេរ៉ា​ឌីជីថល និង ស្ទើរ​តែ​៩៦% សម្រាប់​ផលិត​ផល​ម៉ាស៊ីន​ថត ប្តូរ​កែវ​ឡេន​បែប​ឌី​ជី​ថល ដែល​នាំ​ឲ្យ​ជប៉ុន​ជាប់​លេខ​១​ក្នុង​វិស័យ​ជំនួញ​បច្ចេក​វិទ្យា​រូប​ភាពនេះ។ CP + ឆ្នាំ 2016 បាន​ពង្រីក​ទៅ​ប្រើ​សាល OSANBASHI ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​ចូល​រួម​ទស្សនា ​សប្បាយ​រីក​រាយ ​និង​ចាប់​អារម្មណ៍​​ពិភព​នៃ​រូប​ភាព​ តាម​រយៈ​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ជា​ច្រើន​ ដូច​ជា​នៅ​ក្នុង «ការ​ថត ការ​មើល​ និង​ការ​ត​ភ្ជាប់» ។

 

ជា​ថ្មី​ម្តង​ទៀត Canon ដែល​ជា​ផលិត​ផល​ឈាន​មុខ​ផ្នែក​ម៉ាស៊ីន​ថត មាន​ការ​គាំទ្រ និង​តម្រង់​ជួរ​រង់​ចាំ​មើល​នូវ​ផលិត​ផល​ថ្មី​ពី​សំណាក់​ភ្ញៀវ​ជា​ច្រើន។ ម៉ាស៊ីន​ថត Canon EOS-1D X Mark II ​ជា​ផលិត​ផល​ពេញ​និយម​បំផុត​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ។ ​ម៉ាស៊ីន EOS-1D X Mark II ដែល​បាន​នាំ​មក​នូវ​ការ​រួម​គ្នា​ចុង​ក្រោយ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​រូបភាព ​និង​ការ​ច្នៃ​ប្រឌិត​ក្នុង​បន្ទាត់​ម៉ាស៊ីន​ថត EOS ដើម្បី​បង្ហាញ​គម្រូ​ផលិត​ផល DSLRs ជំនាន់​ក្រោយ ផ្តល់​សិទ្ធិ​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ជំរុញ​ឱ្យ​ពួក​គេ​ចាប់​យក​រូប​ភាព​ដែល​ល្អ​បំផុត។

 

Canon បង្ហាញ​ផលិត​ផល​កាមេរ៉ា​ទំនើប​ក្នុង​ពិព័រណ៍ CP+2016

 

កាមេរ៉ា​ជំនាន់​ថ្មី EOS-1D X Mark II ត្រូវ​បាន​បន្ថែម​ចំណុច​ចាប់​រូបភាព​នៅ​លើ AF System ដល់​ទៅ 61 points និង41 points cross type AF ដែល​ងាយ​ស្រួល​ក្នុង​ការ​ដៅ​ចំណុច​ត្រូវ focus បាន​លឿន​ជាង​មុន​ ហើយ​កញ្ចក់ Sensor របស់ EOS-1D X Mark II ត្រូវ​បាន​បំពាក់​មក​ជាមួយ​ឧបករណ៍​ដំណើរ​ការ​ខាង​ក្នុង​ថ្មី​ដែល​អាច​ជួយ​ទប់​ស្កាត់​នូវ​ភាព​លំញ័រ​ ហើយ​អាច​អនុញ្ញាត​ឱ្យ​កាម៉េរា​ប្រភេទ DSLR មួយ​នេះ​ ចាប់​យក​រូប​ភាព​ក្នុង​អត្រា​ល្បឿន​លឿន​មួយ​ ពោល​គឺ​ដល់​ទៅ14 frame ក្នុង1 វិនាទី (14 fps) ជាមួយ​មុខងារ AF System និង​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ចាប់​យក​ពន្លឺ (Auto-Exposure Tracking) ដោយ​ស្វ័យ​ប្រវត្តិ។ ជាមួយ​កាម៉េរា EOS-1D X Mark II នេះ​​ ​អ្នក​អាច​ថត​រូប​កម្រិត4K រហូត​ដល់60/50p ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​រូបភាព​ប្រកប​ដោយ​គុណភាព​ខ្ពស់។

 

«ការ​រចនា​ដែល​ងាយ​ស្រួល​ប្រើ​ធ្វើ​ឱ្យ​ម៉ាស៊ីនEOS 80D ជា​ដៃ​គូ​ល្អ​ឥត​ខ្ចោះ ជាមួយ​នឹង​ការ​ណែនាំ​ជា​សកល​ដើម្បី​ថត​យក​រូប​ភាព​គ្រប់​កម្រិត​ទាំង​អស់ ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ការ​ថតរូប​ក្នុង​ការ​ទទួល​យក​ជំនាញ​របស់​ពួកគេ​ទៅ​កម្រិត​បន្ទាប់»។ នេះ​ជា​ប្រសាសន៍​របស់​លោក Naohiko Hayashi នាយក​ជាន់​ខ្ពស់​ និង​នាយក​ចាត់ការ​ទូទៅ​ប្រចាំ ICP ផ្នែក​លក់ ​និង​ទីផ្សារ​ក្រុម​ហ៊ុន Canon សឹង្ហ​បូរី។

 

Canon បង្ហាញ​ផលិត​ផល​កាមេរ៉ា​ទំនើប​ក្នុង​ពិព័រណ៍ CP+2016

 

ក្រុម​ហ៊ុន Canon បាន​បន្ត​រក្សា​ចំណែក​ជាង​៧០% នៃ​ទីផ្សារ​កាមេរ៉ា​នេះ​របស់​កម្ពុជា។ កត្តា​សំខាន់​សម្រាប់​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Canon នៅ​ទីនេះ​គឺ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​បទ​ពិសោធន៍​​ថត​រូប។ នៅ​កម្ពុជា​ ក្នុង​នាម​ជា​អ្នក​ចែក​ចាយ​ស្រប​ច្បាប់រ​បស់ Canon – ក្រុម​ហ៊ុនi-Qlick បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​មនុស្ស​វ័យ​ក្មេង​ឱ្យ​ទទួល​យក​ការ​ថត​រូប។ កាល​ពី ២ឆ្នាំ​មុន ​អ្នក​ចូល​រួម​ប្រមាណ​ជាង១០០០​នាក់ បាន​ចូល​រួម​ជាមួយ​កម្ម​វិធី ​Canon Photo Marathon ដែល​ជា​ការ​ប្រកួត​ប្រជែង​ថត​រូប​ធំ​បំផុត​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ​បាន​រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​នូវ​សាលា​ថត​រូប​របស់​ខ្លួន​ Canon Imaging Academy ក៏​ដូច​ជា​សិក្ខា​សាលា​ថត​រូប​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សមាជិក​ក្លឹប​អ្នក​ថត​រូប Canon ប្រចាំ​​កម្ពុជា នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប។

 

Canon បង្ហាញ​ផលិត​ផល​កាមេរ៉ា​ទំនើប​ក្នុង​ពិព័រណ៍ CP+2016

 

ក្រុម​ហ៊ុន Canon សឹង្ហ​បូរី​ភីធីអ៊ីអិលធីឌី​ (តំបន់​អាស៊ី​អាគ្នេយ៍)

Canon ជា​ផលិត​ផល​នាំ​មុខ​ខាង​ដំណោះ​ស្រាយ​រូបភាព​បែប​ឌីជីថល។ Canon ប្រចាំ​ប្រទេស​សឹង្ហបូរី​ជា​ការិយា​ល័យ​កណ្តាល​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍ បម្រើ​សេវា​កម្ម​ផ្នែក​លក់​និង​ទីផ្សារ។ក្រៅពី​ទីផ្សារ​ក្នុង​ស្រុក​ក្រុមហ៊ុន​មាន​សាខា​នៅ 18 ប្រទេស​ផ្សេង​ទៀត រួម​មាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ​ការិយាល័យ​តំណាង​នៅ​វៀតណាម។ ក្រុមហ៊ុន  Canon Inc, មាន​បណ្តាញ​គ្រប​ដណ្តប់​ជិត 200 ក្រុម​ហ៊ុន និង មាន​បុគ្គលិក​ជិត 130,000នាក់​ទូទាំង​ពិភព​លោក។ ក្រុមហ៊ុន Canon ផ្តោត​សំខាន់​លើ​វឌ្ឍន​ភាព​ខាង​វិស័យ​បច្ចេក​វិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ ហើយ​បាន​ដាក់​ទុន ពី​ប្រាក់​ចំណេញ 10 ភាគរយ ទៅ​លើ​ការ​ស្រាវជ្រាវ និង កា​រអភិវឌ្ឍន៍​បច្ចេក​វិទ្យា​រៀង​រាល់​ឆ្នាំ។ Canon ក៏​ជា​ក្រុមហ៊ុន​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន អជ្ញា​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​ជាង19 ឆ្នាំ។​ ដោយ​មាន​លំនាំ​តាម​ក្រុមហ៊ុន Fortune Global 500​ ក្រុមហ៊ុន Canon អនុវត្ត​ស្រប​តាម​ទស្សនៈ នៃ​ការ​សាមគ្គី និង​រស់​នៅ ជាមួយ​គ្នា​ដើម្បី​ភាព​សុខដុម​ជារួម។

 

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.

i-Qlick Marketing Co., Ltd. ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិត​ផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួម​មាន ម៉ាស៊ីន​ថត​ឌីជីថល, ម៉ាស៊ីន​ថតឌីជីថល​ប្តូរ​កែវឡេន​បាន, សំភារៈ​កាមេរ៉ា, ម៉ាស៊ីន​ថតបែប​វីដេអូឌីជីថល និង​ឧបករណ៍​បន្ថែម​បន្ទាប់​បន្សំ, ព្រឺនធឺឡាស៊ែ​ប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីន​បញ្ចាំងរូប), ទឹក​ថ្នាំ​សុទ្ធ, ក្រដាស​ផ្តិត​រូប និង ម៉ាស៊ីន​គិត​លេខ​ម៉ាក Canon ។ គ្រប់​ផលិត​ផល​ពី​ក្រុម​ហ៊ុន i-Qlick មាន​ការ​ធានា​ជូន​រយៈពេល 12+3 ខែ លើក​លែង សំភារៈ​ទូទៅ​ប្រើ​ប្រចាំ​ថ្ងៃ។ ហើយ i-Qlick ក៏​ជា​មជ្ឈ​មណ្ឌល​សេវា​កម្ម​មាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន Canon ដែល​បម្រើ​សេវា​កម្ម​ថែទាំ និង​ ជួសជុល​គ្រប់​ផលិត​ផល Canon។ ក្រុម​ហ៊ុន i-Qlick មានអសយដ្ឋាន​នៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍បម្រើ​លោក​អ្នក​ជាមួយ​បុគ្គលិក​ជំនាញ​ប្រកប​ដោយ​ភាព​រស់​រាយ​រាក់​ទាក់​ជា​និច្ច។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​វិបសាយ www.i-qlick.com​​​ ឬ​ទាក់​ទង៖
ឈ្មោះ ឈាវ សុវណ្ណនី,បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារ ផ្នែកផ្សព្វផ្សាយ
ក្រុមហ៊ុនi-Qlick Marketing Co., Ltd.
ទូរស័ព្ទ +855 (0) 16​852​566
អ៊ីម៉ែល [email protected]

 

អត្ថបទ៖ ដៃគូ​សហការ