​ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ករណី​ជម្រិត​តាម​អ៊ី​ន​ធើ​ណែ​ត

បន្ទាយមានជ័យ: សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​និង​ឃាត់ខ្លួន ក្រុម​ចាប់​ជម្រិត ជា​ជន​ជាតិចិន ក្នុង​ទឹកដី​កាស៊ីណូ គោល​ដឹ​ន​ក្រោ​ន ក្នុង​ក្រុង​ប៉ោយប៉ែត ជាង​១០០​នាក់​។​

​ប្រតិបត្តិការ​នេះ បានធ្វើ​ឲ្យ​កក្រើក ពេញ​ក្រុង បង្ក​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃត្រង់ រហូតទល់​ល្ងាច ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ខណៈ​សមត្ថកិច្ច​ពាក់ព័ន្ធ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣​ម្នាក់ មកពី​ក្រសួងមហាផ្ទៃ និង​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ ប៉ូលិស​អាំង​ទ័​រ​ប៉ូល ក្រុម​៣០១ ចិន និង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ និង​បន្ទាយមានជ័យ បាន​ឃាត់​
​ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ជាង​១០០​នាក់ ។​

​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​.​ចិន បាន​សហការ​ឆ្មក់ បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​ជា​បន្តបន្ទាប់​នេះ ជា​ជំ​ហ៊ាន​ដំបូង សមត្ថកិច្ច​ឆែកឆេរ នៅ​ចំណុច​ទីតាំង ក្រុមហ៊ុន​៣៣៣VIP រួច​ឃាត់​បាន​ជនសង្ស័យ​មួយចំនួន លុះ​បន្ត​ចំណាត់ការ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ឈានទៅដល់ ការឆែកឆេរ​ទីតាំង ចំនួន​២​កន្លែង​ទៀត ស្ថិតនៅ​បន្ទប់​ជួល របស់​ការ​ស៊ី​ណូ ហ្គោល​ដឹ​ន​ក្រោ​ន ហើយក៏​ឃាត់ខ្លួន ជនសង្ស័យ រហូតដល់​១១៨​នាក់ ។​

​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​ឲ្យ ជនសង្ស័យ​ទាំងអស់នោះ ស្កែ​ន​មេដៃ​ម្តងម្នាក់ៗ ដើម្បី​រកមុខ​សញ្ញា ដែល​ត្រូវ​ចាប់​តាម​ដីការ ពី​ប្រទេស​ចិន ហើយ​មនុស្ស​៨៥​នាក់ ក្នុងចំណោម​ជនសង្ស័យ ទាំង​១១៨​នាក់ ត្រូវបាន​រកឃើញ ពាក់ព័ន្ធ​និង​ការចាប់​ជម្រិត តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត ឬ​អន​ឡាញ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច ឃាត់ខ្លួន​ចាប់​ញាត់​រថយន្ត បញ្ជូនទៅ​ចាត់ការ តាម​នីតិវិធី ៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ករណី​ជម្រិត​តាម​អ៊ី​ន​ធើ​ណែ​ត

​ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ករណី​ជម្រិត​តាម​អ៊ី​ន​ធើ​ណែ​ត