សម្តេច ហ៊ុន សែន៖ កម្ពុជាជា​រាជាណាចក្រ​នៃ​វប្បធម៌

សម្តេចនាយក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​សមទ្ធិផល​ដ៏​វិជ្ជមាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌។ សម្តេច​បាន​ថ្លែង​បែបនេះ នាឱកាស​អបអរ​សាទរ​ «ទិវា​វប្បធម៌​ជាតិ​៣មីនា» លើក​ទី​១៨ ក្រោម​ប្រធាន​បទ «យុវ​ជន​ដើម្បី​វប្បធម៌​ជាតិ» នៅ​សាលសន្និសីទ​ចតុមុខ។

ទិវា​វប្បធម៌​ជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​បំណង​បំផុស​ស្មារតី​ដល់​កុល​បុត្រ​ កុល​ធីតាខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​អភិរក្ស​វប្បធម៌​ជាតិ។ សម្តេច​បាន​គូស​បញ្ជាក់ថា វប្បធម៌ ទេសចរណ៍ និង​សេដ្ឋកិច្ច មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង។

ជាមួយ​គ្នានេះ សម្តេចបាន​លើក​ឡើង​ថា កម្ពុជា​ជារាជាណាចក្រនៃ​វប្បធម៌​ និង​ជាទឹក​ដី​ដែល​សម្បូរទៅ​ដោយ​សម្បត្តិបេតិកភណ្ឌ​វប្បធម៌​រូបី និងអរូបី ហើយ​ក៏​ជា​ប្រទេស​ដ៏​លេច​ធ្លោ​រក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ផង​ដែរ ដូច​ជា​វត្តមាន​របស់​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របាំព្្រះរាជទ្រព្យ ល្ខោន​ស្បែក រួមទាំងទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌយូណេស្កូុ។

សម្តេចបាន​បន្ថែមថា រដ្ឋាភិបាល​កំពុង​រៀបចំ​ឯក​សារ​បញ្ចូលសម្បត្តិបេតិកភណ្ឌ​ជាច្រើនក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក​ក្នុងនោះមាន​ដូចជា ប្រាសាទសំបូរព្រៃគុក និង​ចាប៉ី​ដងវែង​ជាដើម៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​