កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ជាថ្មី ផ្គើន​នឹង​ទណ្ឌកម្ម​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ

​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ទៅកាន់​សមុទ្រ​ខាងកើត​ជាថ្មី​ម្តង​ទៀតហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ ស្ប​តិ៍​នេះ ។ ការបាញ់​មី​ស៊ី​ល​នេះ ធ្វើឡើង​ក្រោយ តែ​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ទណ្ឌកម្ម​ថ្មី​លើ ការសាកល្បង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​

​លោក Moon Sang-Kyun អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ថ្លែង​នៅក្នុង​ការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ នេះ​ថា ទាហាន​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់​នៅ​ព្រឹក​នេះ​ពី​តំបន់ Wonsan ទៅកាន់​សមុទ្រ​ភាគ​ខាងកើត​។  នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Xinhua​។

​លោក Moon ក៏បាន​បន្ថែមទៀតថា គ្រាប់​មី​ស៊ី​ល​នោះ មិនទាន់​ត្រូវបាន​កំណត់​ច្បាស់លាស់​នៅឡើយ នោះទេ ពោលគឺ​គេ​មិនទាន់​ប្រាកដថា​តើ វា​ជា​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​ខ្លី ឬក៏​ជា​ប្រភេទ​នៃ​ការបាញ់​គ្រាប់ ផ្លោង​នោះទេ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​របស់លោក Moon ដែលថា ទាហាន​កូរ៉េខាងត្បូង បាន​ត្រៀម​រួចរាល់​ជាស្រេច​ហើយ​ក្នុងការ​ការពារ​ដែន​អធិបតេយ្យ​ខ្លួន ពី​ការវិវត្ត​របស់​ទាហាន​កូរ៉េខាងជើង​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​ភ្លាមៗ​ពី​ការអនុម័ត​ទណ្ឌកម្ម​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ហើយ​នេះ ត្រូវបាន​គេ​ចាត់ទុកជា​សកម្ម ផ្គើន​មួយ​របស់​កូរ៉េខាងជើង ដែល​ចង់​បង្ហាញថា​ខ្លួន មិនមាន​អ្វី​ញញើត​ទៅនឹង​ទណ្ឌកម្ម​ថ្មី​អ្វី​នោះទេ​។

​នៅ​ថ្ងៃទី​០២ ខែមីនា ម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​ជា​ឯក​ច្ឆ័​ន ដាក់ទណ្ឌកម្ម​ដ៏​ខ្លាំង​មួយ​ប្រឆាំងនឹង​កូរ៉េខាងជើង ដែល​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​រ៉ុក្កែត​ទៅ​លំហ​អាកាស​។ ទណ្ឌកម្ម​នេះ​មាន​កម្រិត​ខ្លាំង​បំផុត​សម្រាប់​បង្ខំ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​