UNSC អំពាវនាវឲ្យ រដ្ឋាភិបាល ក្រុងព្យុងយ៉ាង បោះបង់ចោល នូវកម្មវិធី នុយក្លេអ៊ែរ ឬម៊ីស៊ីល របស់ខ្លួន

អ.ស.ប៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិសេសមួយ ដែលមានសមាជិក ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ (UNSC) បានអនុម័ត ដោយអំពាវនាវឲ្យ រដ្ឋាភិបាលក្រុងព្យុងយ៉ាង (DPRK) បោះបង់ចោលនូវ កម្មវិធីនុយក្លេអ៊ែរ ឬម៊ីស៊ីលរបស់ខ្លួន ។

កិច្ចប្រជុំអនុម័តលើ ដំណោះស្រាយដាក់ ទណ្ឌកម្មលើកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលមានសមាជិក UNSC ចូលរួមដោះស្រាយ នូវបញ្ហានេះ ហើយពួកគេក៏បាន អំពាវនាវដល់ DPRK ត្រូវ បញ្ចប់ទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែរ ឲ្យទាល់តែបាន ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ថាយ៉ាងដូច្នេះ ។

លោក Liu Jieyi  អគ្គរដ្ឋទូតចិន បានថ្លែងក្នុងកិច្ចប្រជុំ បន្ទាប់ពីការបោះឆ្នោត ដោះស្រាយបញ្ហា ធ្វើឡើងនោះថា "ការផ្តល់សច្ចាប័ន វាមិនមែនជាគោលបំណង របស់យើងទាំង អស់គ្នានោះទេ" ។

លោក Liuបានកត់សម្គាល់ថា តែកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំនេះ DPRK នៅតែប្រឆាំងនឹង ការហាមប្រាម របស់ក្រុមប្រឹក្សា សន្តិសុខសហប្រជាជាតិ ដដែល ដែលបានសាកល្បង កម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួន ហើយការធ្វើបែបនេះ មិនមែនតែមួយលើក នោះទេ វាមានចំនួន៤ដងរួចទៅហើយ ។

ប៉ុន្តែអ្វីដែល UNSC ចង់បាននោះ គឺការដោះស្រាយដោយ សន្តិវិធីមួយ ដោយមាន ៦ភា គីចូលរួមគ្នាដោះស្រាយ ក្នុងនោះមានកូរ៉េខាងត្បូង ពាក់ព័ន្ធបញ្ហានេះដែរ ហើយមានកូរ៉េខាងជើង សហរដ្ឋអាម៉េរិក ចិន ជប៉ុន និងរុស្ស៊ី ផងដែរ ៕

UNSC អំពាវនាវឲ្យ រដ្ឋាភិបាល ក្រុងព្យុងយ៉ាង បោះបង់ចោល នូវកម្មវិធី នុយក្លេអ៊ែរ ឬម៊ីស៊ីល របស់ខ្លួន