ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អគ្គិភ័យ​មួយឆេះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​អស់​ចំនួន​២​ខ្នង ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស្បូវ​ស័ង្កសី ដោយសារ​​អំណាច​​ភ្លើង​ខ្លាំង​ពេក ពុំ​អាច​ទប់ស្កាត់​បានត្រូវ​ឆេះ​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០២ មីនា ២០១៦ ចន្លោះ​គីឡូម៉ែត្រ​១១៥-១១៦ ក្នុង​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​កសិដ្ឋាន​ត្រូវ​ស្គាល់ឈ្មោះ​លាង សុង​ហ៊ួ​រ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​អះអាង​ថា ទំហំ​សរុប​នៃ​ការ​ខូចខាត​ប្រហែល​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ។ ចំពោះ​មូលហេតុ គឺ​មក​ពី​ភ្លើង​ឆេះ​ព្រៃ ទើប​ឆេះ​រាល​ដល់​​ឆេះ​កសិដ្ឋាន ។