ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ឃាត់ខ្លួន​ពី​បទ​​ជួញដូរ​គ្រឿងញៀន និង​​រក​ឃើញ​អាវុធ​ច្នៃ​​១​ដើម​ កាល​ពី​​​​រសៀល​ថ្ងៃ​ទី​២​ មីនា​​ ២០១៦​នៅ​ចំណុច​ភូមិ​ស្ពាន​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​។

លោក​វ​រសេនីយ៍​ឯក ស ប៊ុ​ន​សឿង មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​​ឱ្យ​ដឹង​​ថា ជនសង្ស័យ​ឈ្មោះ មាន រើ​ន ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។ ​ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន រួម​​មាន ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​​​ហៅ​យ៉ា​ម៉ា​ចំនួន​៩​គ្រាប់​ និង​ឧ​បករណ៍​ជក់​​មួយ​ចំនួន ព្រម​ទាំង​​​អាវុធ​ច្នៃ​​១​ដើម ​។

​ជន​​សង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ច្បាប់​ ៕​