ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បាន​និង​កំពុង​ដឹកនាំ​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ សមាជិក សមាជិកា​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប ។

ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មីនា ២០១៦ នេះ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ដោយ​បាន​ផ្តោត​សំខាន់​លើ​ការ​វិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ។