Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ​បាន​ស្គាល់​បរាជ័យ​​ក្នុង​ដី​ក្នុង​ឯង​នៅ​ Allianz Arena ​ជា​លើក​ដំបូង​រដូវ​កាល​នេះ​ ​បន្ទាប់​ពី​ភ្លាត់​ចាញ់​ Mainz 05 ​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ Bundesliga ​សប្ដាហ៍​ទី​២៤​យប់​មិញ។

 

Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

 

Bayern ​មិន​ដែល​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​ទេ ក្នុង​ការ​ប្រកួត​​១៧​ដង គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​រដូវ​​កាល​នេះ ប៉ុន្តែ​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​បញ្ចប់​ក្រោម​ថ្វី​ជើង​ក្រុម​លេខ​៥ Mainz 05 យប់​មិញ។ Mainz បាន​នាំ​មុខ​ Bayern ១-០ មុន​​​ដោយ​កីឡាករ​​ Jairo ​នាទី​២៦ មុន​ពេល​​ Arjen Robben ​ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​៦៤ ប៉ុន្តែ​ត្រូវ​ Jhon Cordoba ​របស់​ក្រុម​ភ្ញៀវ​ស៊ុត​គ្រាប់​​ជ័យ​ជម្នះ​ នៅ​ចុង​ម៉ោង​នាទី​៨៦​ទៀត។

 

​លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Bayern ​​មាន​គម្លាត​ពី​ក្រុម​​លេខ​២ Borussia Dortmund ​កាន់​តែ​តិច​វិញ​ហើយ ដោយ​ខុស​គ្នា​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ ​ខណៈ​ដែល​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ​ក្រុម​ខ្លាំង​ទាំង​២​នេះ​ ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ទឹក​ដី​ Dortmund៕

 

Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

 

Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

 

Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

 

Bayern ចាញ់​​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង​ ក្រោម​ថ្វី​ជើង​ Mainz 05

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc​