ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣មីនា

ភ្នំពេញ៖ -វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ របស់ក្រសួងដែលបាន រៀបចំទិវានេះឡើង។ ខ្ញុំឲ្យក្រសួងវប្បធម៌ សហការជាមួយក្រសួងអប់រំ ឲ្យបញ្ជ្រាបវប្បធម៌ទៅដល់យុវជន និងមនុស្សគ្រប់ជាន់ថ្នាក់។ បញ្ជ្រាសឲ្យយុវជនកាន់ តែយល់ច្បាស់ អំពីវប្បធម៌ជាតិ ដែលជាបេតិភ័ណ្ឌ និងជំរុញឲ្យពួកគេ ចូលរួមឲ្យបានក្លាខ្លាំងបន្ថែមទៀត។

-ត្រូវរក្សាទំនាក់ទំនងឲ្យបានល្អ ពីស្រទាប់មួយទៅ ស្រទាប់មួយទៀត។ កម្ពុជាសំបូរបេតិកភ័ណ្ឌ ទាំងអរូបីយ៍ និងរូបីយ៍ជាដើម។ បច្ចុប្បន្នដោយសារ បេតិកភ័ណ្ឌបានធ្វើឲ្យកម្ពុជាមានឈ្មោះល្បីរន្ទឺ បន្ថែមទៀតក្នុង ពិភពលោក។ បេតិកភ័ណ្ឌអរូបីយ៍ មានរបាំព្រះរាជទ្រព្យ។

នឹងដាក់បញ្ជូលបេតិកភ័ណ្ឌ មួយចំនួនទៀតទៅក្នុង បេតិកភ័ណ្ឌពិភពលោក។ បេតិកភ័ណ្ឌបាននាំ មកចំណូលជាច្រើន ជាក់ស្តែងវិស័យ ទេសចរណ៍បាន នាំចំណូលជាច្រើន ដោយបានផ្តល់ឱកាស ការងារដល់ពលរដ្ឋកម្ពុជា។ ទេសចរណ៍អន្តរជាតិ ជាច្រើនបានចូល ទស្សនាកម្ពុជា។

ទិវាវប្បធម៌នេះគឺជា ការលើកស្ទួយវប្បធម៌ជាតិ ឲ្យមានឈ្មោះល្បីបន្ថែមទៀត។ មានអត្ថន័យជាច្រើន។ ទន្ទឹមនេះ ធ្វើឲ្យផលិតផលទាំងនេះ មានគុណភាពអប់រំ។ ប្រែក្លាយរបស់ឲ្យយើង ទៅជាវប្បធម៌មួយ ជាចំណង់ចំណូល របស់មហាជន។ធ្វើយ៉ាងកាត់បន្ថយការ ប្រើប្រាស់វប្បធម៌បរទេស។

ក្រសួងព័ត៌មាន បានឲ្យចាក់ផ្សាយ ភាពយន្តខ្មែរនៅ ក្នុងប៉ុន្មានម៉ោង។ ទូរទស្សន៍ខ្លះបានយកទៅចាក់ ប៉ុន្តែមិនមែនតែ ភាពយន្តមួយមុខទេ គឺត្រូវមានល្ខោន យីកេផង សហការគ្នាទៅ។ ប្រសិនបើខ្ញុំជា ម្ចាស់ទូរទស្សន៍ធ្វើចឹង។ ត្រូវឲ្យតម្លៃទៅអ្នកសម្តែង បើមិនឲ្យទេ គឺកេងប្រវ័ញ្ច។ ភាពយន្តខ្មែរ គាំទ្រទៅដល់វិស័យសិល្បៈខ្មែរ ក៏គាំទ្រសកម្មភាពកីឡាផងដែរ។ ខ្ញុំកោតសរសើរដែល ក្រសួងវប្បធម៌សម្រេចបាន។

ទន្ទឹមនេះ ខ្ញុំកោតសរសើរមន្ទីរវប្បធម៌ ដែលបានខិតខំធ្វើការ។ សម្តេចបញ្ចប់សុន្ទរកថា នៅម៉ោង ១០និង២៣នាទី៕

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣មីនា