​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ស្លាប់​រថយន្ត កិន​ពីលើ​នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ: បុរស​ម្នាក់​មិន​ស្គាល់ អត្តសញ្ញាណ ត្រូវបាន​រថយន្ត មិន​ស្គាល​ម៉ាក បុក​និង​កិន​ពីលើ អូស​ចំងាយ​ប្រហែល​៥០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ នៅវេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​២ ខែមីនា ឆ្មាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ទួល​ទឹង​២ ឃុំ​ទួល​ទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​នគរបាល​ឃុំ​ទួល​ទឹង បានអោយដឹងថា ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​ជាតិ បានឃើញ​បុរស​ម្នាក់ ស្លាប់​នៅលើ​ថ្នល់ ក៏​រាយ​ការ​ប្រាប់​សមត្ថកិច្ច​។ ពេល​ចុះទៅ​ត្រួតពិនិត្យ ឃើញថា បុរស​ម្នាក់​នោះ ស្លាប់​ដាច់​ដៃ រយះ​ជើង និង​បែកក្បាល​ចេញ​ខួរ ពេញ​ថ្នល់ គឺ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​និង​កិន​ពីលើ​អូស ប្រហែល​៥០​ម៉ែត្រ​។ បុរស​ដែល​ស្លាប់​នោះ មាន​អាយុ​ប្រហែល​ជាង ៣០​ឆ្នាំ សម្បុរ​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ទឹកប៊ិច ខោខ្លី​ការ៉ូ ពណ៌​ខៀវ កំពស់ ១,៦០ ម៉ែត្រ ។​

​ក្រោយពី​សមត្ថកិច្ច ត្រួតពិនិត្យ​កន្លែង​កើត​ត​ហេតុ​រួចរាល់​ហើយ ក៏បាន​បញ្ជូន​សាកសព​បុរស​នោះ យកទៅ​តម្កល់ទុក នៅក្នុង​វត្ត​ព្រីង ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​៕V/S