​ពលរដ្ឋ​ពីរ​ភូមិ ជាង​៥០​នាក់ តវ៉ា​សុំឱ្យ​បិទ​ការដ្ឋាន​ដឹក​ដី ២​កន្លែង​ក្នុង​ឃុំ​ជើង​កើប

​កណ្តាល: កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ជាង​៥០​នាក់ បាន​តវ៉ា​ដោយមាន​សរសេរ​អក្សរ​លើ​ក្រដាស ដាក់ថា សុំឱ្យ​បិទ​ការដ្ឋាន​ដឹក​ដី របស់​ឈ្មោះ សៅ ពន្លក និង សៅ សុធា ស្ថិតនៅ​ក្នុងភូមិ​ឆ្មា​ពួន និង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ខេត្តកណ្តាល ។

​បើតាម​តំណាង​ប្រជាពលរដ្ឋ បានឱ្យដឹងថា ការ​ជីករណ្តៅ​របស់​ក្រុមហ៊ុន​ទាំងពីរ មាន​លក្ខណៈខុស​បច្ចេក​ទេស ធ្វើឱ្យ​អណ្តូងទឹក ប្រជាពលរដ្ឋ​ក្បែរ​នោះ គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ។  ពួកគាត់​សុំអោយ​ក្រុមហ៊ុន សៅ ពន្លក និង សៅ សុធា ជួសជុល​ផ្លូវលំ​ដែល​ខូចខាត ដោយសារ​រថយន្ត​ដឹក​ដី របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ​ឡើ​វិញ​។ សុំឱ្យ​ក្រុមហ៊ុន​ដឹក​ដី​ទាំងពីរ​នេះ បញ្ឈប់​ធ្វើ​អា​ជីក​ម្ម​ដឹក​ដី ខ្យា​ច់ ស្ថិតនៅ​ភូមិ​ឆ្មា​ពួន និង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ពិសេស​សូមឱ្យ​ក្រុមហ៊ុន គោរព​ទៅតាម​ការជូនដំណឹង របស់​អភិបាលខេត្ត​កណ្ដាល លេខ ១១២.​សជណ ចុះ​ថ្ងៃទី​២៥.០២.២០១៦ ស្ដីពី​ការបញ្ឈប់​សកម្មភាព អាជីវកម្ម​ជីកដី នៅ​ភូមិ​ឆ្មា​ពួន និង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ៕V/S