​មន្ត្រីនគរបាល​ជាង ២០០​នាក់ ត្រូវបាន​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​

ស្វាយរៀង: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត ស្វាយរៀង ចំនួន​២២២​នាក់ ដែល​បាន​ប្រព្រឹត្តទៅ នា​សាលប្រជុំ​របស់ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង​។​

​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ នាពេលនេះ មាន​ថ្នាក់​អនុសេនីយ៍ឯក ១៤​នាក់​, អនុសេនីយ៍ទោ ១៩​នាក់​, អនុសេនីយ៍ត្រី ៦២​នាក់ និង​ថ្នាក់​ព្រិន្ទបាលឯក ៤៩​នាក់ តាម​ប្រកា​សលេខ ៥៩៩ សសរ​ចុះ ថ្ងៃទី​២២ ខែធ្នូ​ឆ្នាំ​២០១៥ និង​ប្រកា​សលេខ​០៣៧ សសរ ចុះ​ថ្ងៃ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ​៕V/S