​ស្ត្រី​ម្នាក់​ចែកចាយ រក្សាទុក​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត ព្រះសីហនុ​ឃាត់ខ្លួន​

ព្រះសីហនុ: កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក ថ្នាំញៀន នៅ​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ជា​មុខសញ្ញា​ចាស់​។ ជនសង្ស័យ​បាន​បាន​យក​ថ្នាំញៀន មក​លក់​អោយ ពួកកម្មករ​សំណង់ និង​អ្នករត់ម៉ូតូឌុប ទើប​សមត្ថកិច្ច​ឈានទៅដល់ ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ព្រហ្ម ញា​ញ់ ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ទីលំនៅ​បណ្តោះអាសន្ន ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ព្រះសីហនុ និង​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ ក្រាម​ស​ថ្លា​ចំនួន ១៣​កញ្ចប់​តូច ស្មើនឹង ២,២៤​ក្រាម​។​

​ក្រោយពី​សាកសួរ រួចរាល់​ហើយ ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សម្ត​កិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕V​/S

​ស្ត្រី​ម្នាក់​ចែកចាយ រក្សាទុក​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត ព្រះសីហនុ​ឃាត់ខ្លួន​

​ស្ត្រី​ម្នាក់​ចែកចាយ រក្សាទុក​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត ព្រះសីហនុ​ឃាត់ខ្លួន​