ស្លាប់ ៦​នាក់ និង​របួស​៣៥​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​២​មីនា

ភ្នំពេញ: មនុស្ស ៦​នាក់​បាន​ស្លាប់ (​ស្រី ១​នាក់​) រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី ៧​នាក់​) និង​របួសស្រាល ២៣​នាក់ (​ស្រី​១៧​នាក់​)​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦  នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១០​លើក ក្នុងនោះ​យប់ ៦​លើក ។​នេះ​បើ​យោង​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ៥​នាក់ ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក (​ស្លាប់​៣​នាក់​), ប្រជែង ៣​លើក (​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក (​ស្លាប់​១​នាក់​) ។ ក្នុងនោះ​អ្នក​មិន ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១១​នាក់ (​យប់ ៦​នាក់​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៧​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ៦​លើក និង​អ្នក​ថ្មើរជើង ១​លើក ។​

​ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តស្វាយរៀង ១​លើក ស្លាប់ ២​នាក់ (​ស្រី​) រាជធានី​ភ្នំពេញ ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តព្រៃវែង ១​លើក ស្លាប់ ១​នាក់ (​ស្រី​) ខេត្ត​រតនគីរី ១​លើក ស្លាប់ ១​នាក់ (​ស្រី​) និង​ខេត្តបាត់ដំបង ១​លើក ស្លាប់ ១​នាក់ ។ កាលពី​ថ្ងៃទី​២ ខែ​មី លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ៧.០២៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២.៥២៦​គ្រឿង ពិន័យ​សរុប ៤.៤៩៧​គ្រឿង និង​អប់រំ​អ្នក មិន​ពាក់មួក​សុវត្ថិភាព ១.០៧៩​នាក់​៕V​/S