គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​

ភ្នំពេញ: អង្គការ​ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល (NEP) ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ Deutscher Volkshochschul-Verbandes e.V. (DVV) អន្ដរជាតិ នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា បានរៀបចំ​ពិធី​សម្ពោធ​គម្រោង “​ការគៀងគរ​សង្គម​ស៊ីវិល​ក្នុងការ​ដោះស្រាយ ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​កំណែទម្រង់​វិស័យ អប់រំ​” ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​។ គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ ដោយមាន​គោលបំណង​កែលម្អ​សេវា​អប់រំ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការចូលរួម​កាន់តែខ្លាំង​របស់​សង្គម​ស៊ីវិល នៅក្នុង​កិច្ចពិភាក្សា និង​តាមដាន ការអនុវត្ត​គោលនយោបាយ​។​

​លោក ជិន ច័ន្ទ​វាសនា ប្រធាន​អង្គការ​ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល (NEP) បាន​មានប្រសាសន៍ថា ភាព​រីកចំរើន​នានា​ត្រូវបាន​កត់សម្គាល់ នៅក្នុង​ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ប៉ុន្តែ​គេ​រកឃើញ ថា​គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​។ បញ្ហា​ប្រឈម​ជាពិសេស​ទាក់ទង​នឹង​ការទទួលបាន​ការអប់រំ គុណភាព​អប់រំ និង​គណនេយ្យភាព នៅតែ​សង្កេតឃើញ​។​

​លោក ជិន ច័ន្ទ​វាសនា ថ្លែងបន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​យន្តការ សង្គម​ស៊ី​វិ​ល្នា​ក់​ក្រោម​ជាតិ និង​សមត្ថភាព​ក្នុង​វិស័យ​អប់រំ និង​ដើម្បី​ប្រមូលផ្តុំ​អង្គការ​សង្គម​ស៊ីវិល ក្នុងស្រុក តាមដាន ត្រួតពិនិត្យ និង​នាំមក​នូវ​ភាព​វ្រ​សើរ​ឡើង​ក្នុង​ការផ្តល់សេវា​។ គម្រោង​នេះ​នឹង​អភិវឌ្ឍ បន្ថែម  និង​ពង្រីក​សកម្មភាព​របស់​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់ជាតិ ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ អោយស្រប​ទៅនឹង​ការអភិវឌ្ឍ អង្គការ សង្គម​ស៊ីវិល បែប​ពហុ​វិស័យ​។​

​លោក​បញ្ជាក់ទៀតថា គម្រោង​នេះ​ក៏​នឹង​បង្កើន​សមត្ថភាព របស់​អង្គការ​សង្គម​ស៊ីវិល នៅក្នុង​ការតាមដាន ការផ្តល់សេវា និង​ការអនុវត្ត​គោលនយោបាយ​អប់រំ​ថ្នាក់ មូលដ្ឋាន​។ ដោយ​ផ្អែកលើ​ការរកឃើញ​ថ្នាក់មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល នឹងត្រូវ​ជំរុញ​អោយចូល​រួម ដោយមាន​ប្រសិទ្ធិភាព ក្នុងការ​ពិភាក្សា គោលនយោបាយ និង​ការសម្រេចចិត្ត​នានា តាមរយៈ​លំហូរ​ព័ត៌មាន​ពី​ថ្នាក់ក្រោម​ជាតិ ទៅ​ថ្នាក់ជាតិ​។​

​លោក​បន្ថែមថា កុមារ កម្ពុជា យុវជន និង​មនុស្សពេញវ័យ ក្នុង​វ័យ​សិក្សា ទាំងអស់ និង​ជា​អ្នកទទួលផល​ចុងក្រោយ​នៃ​គម្រោង​នេះ​។ សមាជិក​របស់​អង្គការ​ភាពជា ដៃគូ អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ ជាង​១៤០ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទឿ​ត នៅក្នុង​វិស័យ​អប់រំ គឺជា​ក្រុម​គោលដៅ​នៃ​គម្រោង​នេះ ដែល​យើង​នឹងធ្វើ​ការរួម​គ្នា ដើម្បី​ការផ្លាស់ប្តូរ តាមរយៈ​ការតស៊ូ​មតិ​ដោយ ផ្អែកលើ​ភស្តុតាង​ជាក់លាក់​។​
 
​សូមបញ្ជាក់ថា អ្នកចូលរួម​មាន​ចំនួន​ប្រហែល​១០០​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ រួមមាន​តំណាង​មកពី​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា វាគ្មិន និង​ភ្ញៀវ​អន្ដរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ អង្គការ​សង្គម​ស៊ីវិល សមាជិក​របស់​អង្គការ​ភាព ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល និង​តំណាង​ក្រុមការងារ​គាំទ្រ​វិស័យ​អប់រំ​ថ្នាក់​ខេត្ត​៕​

គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​

គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​

គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​

គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន​នៅតែមាន​