​ប្រធាន​សហជីព​នៃ​រោងចក្រ​ហ៊ី​រ៉ា​យ​សិន ត្រូវ​ប្រធាន​រដ្ឋបាល​ប​ញ្ឈ​ប់​ពី​ការងារ រួច​ប្តឹង​អោយ​សមត្ថកិច្ច ចាប់ខ្លួន​ប្តី​និង​សាច់ញាតិ​ដោយ​ចោទ​ពីបទ​មនុស្សឃាត​

​កំពង់ឆ្នាំង: បុរស​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​បណ្តឹង​របស់​មេកា​រដ្ឋបាល រោងចក្រ​ហ៊ី​រ៉ា​យ​សិន ដោយ​ចោទប្រកាន់ បុរស​ទាំងពីរ​នាក់ ក្នុងករណី​អំពើ​មនុស្សឃាត ក្នុងពេលដែល​បុរស​ទាំងពីរ​នាក់ កាក់​រថយន្ត​មេការ​រោងចក្រ​នេះ ក្រោយ​ពេលដែល​រថយន្ត របស់​មេការ​រោងចក្រ បាន​ជិះ​ទៅមក​ជាច្រើនលើក​ច្រើនសា​រ នៅមុខ​ផ្ទះ​កម្មការិនី​ម្នាក់ ជា​ប្រធាន​សហជីព ដែល​គេ​បញ្ឈប់​ពី​ការងារ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ភូមិ​នៅ​ភូមិ​រលាំង ឃុំ ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​
​    ​
​សមត្ថកិច្ច​អាវុធហត្ថ បានអោយដឹង បុរស​ទាំងពីរ​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ ឈ្មោះ ខុន វណ្ណា អាយុ​៣៦​ឆ្នាំ ជា​ប្តី​របស់​កម្ម​ការ​នី ឈ្មោះ​សំ ច្រឹប ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ និង ម្នាក់ទៀត​ឈ្មោះ​ឆែម ឈួន អាយុ​៤៨​ឆ្នាំ ទាំងពីរ​នាក់​នេះ​មាន​ទី​លំ នៅ ភូមិ​ឃុំ ខាងលើ ។ ការឃាត់ខ្លួន​នេះ​ធ្វើ​ទៅតាម​បណ្តឹង​របស់​ឈ្មោះ​ធី គ​ន្ឋា អាយុ​២៥​ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត ។
​    ​
​កម្មការិនី​សំ ច្រឹប បានអោយដឹងថា គាត់​ធ្វើការ​នៅក្នុង​រោងចក្រ​ហ៊ី​រ៉ា​យ​សិន ដែលជា​ប្រធាន​សហជីព​នៅក្នុង​រោងចក្រ​នេះ​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​១​ខែ​មិនា រូបគាត់​ដេរ​មិនសូវ​បានល្អ ហើយក៍​ត្រូវ​ឈ្មោះ ធី គ​ន្ធា​បញ្ឈប់​ពី​ការ មុន​កិច្ច​ស្យា​ការងារ​រយៈពេល​៦​ខែ ។ ក្រោយពី​បញ្ឈប់​ពី​ការងារ​ហើយ ឈ្មោះ​ធី គ​ន្ធា និង ម្នាក់ទៀត បាន​បើករថយន្ត​ទៅ​ភូមិ​របស់​កម្ម​ការ​នីរ​ឈ្មោះ សំ ច្រឹប ដោយ​សួររក​ឈ្មោះ​ច្រឹប ជា​ញឹកញាប់​ទៀតផង ។​
​    ​
​កម្មការិនី​រូបនេះ បាន​អោយដឹងទៀតថា ក្រោ​ពី​ធី​គ​ន្ធា​ជិះ​រថយន្ត ទៅមក​និង​ដើរ​សួរ​ឈ្មោះ នាង​រួចមក អ្នកភូមិ​មានការ​ងឿងឆ្ងល់ ហើយ​ប្តី​របស់​នាង​ឈ្មោះ​ខុន វណ្ណា និង សាច់ញាតិ​របស់​នាង​ម្នាក់ទៀត​ឈ្មោះ​ឆែម ឈួន បានអោយ​រថយន្ត​ឈប់ ហើយ​សួរ តែ​ម្ចាស់​រថយន្ត មិនបាន​ឈប់​ទេ រឹតតែ​បន្ត​បើករថយន្ត​ទៅមុខ ទ្រាំ​មិនបាន​ប្តី​របស់គាត់ បងប្អូន​ម្នាក់ បាន​ទាញ​ម៉ូតូ ជិះ​តាម​រថយន្ត​ក្នុង​ចំងាយ​ផ្លូវ ប្រមាណ​ជាង​៥​គីឡូម៉ែត្រ ហើយ​ប្រាប់​អោយ​រថយន្ត​នោះ​ឈប់​ហើយ ក៍​នៅតែ​មិន​ឈប់​ទៀត លុះដល់​ផ្លូវ​ចង្អៀត ទាល់​ទៅ​មិនកើត ប្តី​របស់គាត់​បាន​ឈប់​ម៉ូតូ ពាំងមុខ​រថយន្ត មេការ​រោងចក្រ​នោះ រួច​សួរនាំ​ពាក់ព័ន្ធ​នឹង ការ​ជិះឡាន​ទៅមក​ក្រវែល មុខផ្ទះ​របស់គាត់ និង សួររក​មូលហេតុ​ពី ការបញ្ឈប់​ប្រពន្ធ​របស់គាត់​ពី​ការងារ ។​
​    ​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា តាម​បណ្តឹង​របស់​ឈ្មោះ ធី គ​ន្ធា បាន​ប្តឹង​ចោទ​បុរស​ទាំងពីរ​នាក់ ពីបទ​មនុស្សឃាត ដែល​នៅក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់ថា នៅពេល​កើតហេតុ​នោះ រូបគាត់​ដែលជា​មេការ រោងចក្រ​និង ម្នាក់ទៀត​បាន​ជិះ​រថយន្ត​រួមគ្នា ដោយ​ឆ្លងកាត់​ភូមិ​នេះ ប៉ុន្តែ​ក្រោយ​ពេលដែល ជិះ​រថយន្ត​ឆ្លងកាត់​ភូមិ​នេះ ក៍​ត្រូវ បុរស​ទាំងពីរ​នាក់​នេះ បាន​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់គាត់ រួច​ពាំង​ម៉ូតូ​ពីមុខ​រថយន្ត របស់គាត់ មិនអោយ​ទៅមុខ​រួច និង​បាន​បើកទ្វារ​រថយន្ត ទាញ​ដៃ​គាត់ ចេញមកក្រៅ រួច​សំឡុត​គាត់​ថា មូលហេតុ​អី​បានជា​បញ្ឈប់ ប្រពន្ធ​គាត់​ពី​ការងារ ។ ដោយ​ឃើញ​សភាព​បែបនេះ គាត់​បាន​ប្តឹង​មក​អាវុធហត្ថ អោយ​ឃាត់ខ្លួន​តែម្តង ពីបទ​មនុស្សឃាត ។​
​    ​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​អោយដឹងទៀតថា ករណីនេះ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា ទៅតាម​នីតិវិធី ។
​    ​
​ស្ត្រី សំ ច្រឹប ប្រធាន​សហជីប​នៃ​រោងចក្រ ហ៊ី​រ៉ា​យ​សិន បានអោយដឹងថា ករណីនេះ ប្រសិនបើ​មិនមាន​ការដោះលែង បុរស​ទាំងពីរ​នាក់​នោះទេ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​របស់គាត់ នឹង​ប្រមូល​ផ្តុំគ្នា​មក​ធ្វើ​ការតវ៉ា មកដល់​អាវុធហត្ថ​ខេត្ត និង តុលាកា​ខេត្ត​ជា​បន្តទៀត​៕V/S

​ប្រធាន​សហជីព​នៃ​រោងចក្រ​ហ៊ី​រ៉ា​យ​សិន ត្រូវ​ប្រធាន​រដ្ឋបាល​ប​ញ្ឈ​ប់​ពី​ការងារ រួច​ប្តឹង​អោយ​សមត្ថកិច្ច ចាប់ខ្លួន​ប្តី​និង​សាច់ញាតិ​ដោយ​ចោទ​ពីបទ​មនុស្សឃាត​

​ប្រធាន​សហជីព​នៃ​រោងចក្រ​ហ៊ី​រ៉ា​យ​សិន ត្រូវ​ប្រធាន​រដ្ឋបាល​ប​ញ្ឈ​ប់​ពី​ការងារ រួច​ប្តឹង​អោយ​សមត្ថកិច្ច ចាប់ខ្លួន​ប្តី​និង​សាច់ញាតិ​ដោយ​ចោទ​ពីបទ​មនុស្សឃាត​