កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយខ្លី

ស៊ីអ៊ិនអ៊ិន៖ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានធ្វើការ បាញ់គ្រាប់មីស៊ីល រយៈចម្ងាយខ្លី ស្ថិតនៅឆ្នេរសមុទ្រ ខាងកើតនៃឧបទ្ធីបកូរ៉េ ។ នេះបើយោងតាម មន្ត្រីមួយរូប មកពីក្រសួង ការពារជាតិ របស់ប្រទេសកូរ៉េខាង ត្បូងបានថ្លែងឲ្យដឹងយ៉ាងដូច្នេះ ។

ការបាញ់គ្រាប់មីស៊ីល របស់កូរ៉េខាងជើងនេះ គឺបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ បានអំពាវនាវឲ្យ មានការចចារគ្នា ដែលមាន០៦ភាគី ចូលរួមដោះស្រាយនូវ បញ្ហា នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ។

គួរបញ្ជាក់ថា ការធ្វើតេស្តសាកល្បង នុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីល វាជការបំពានយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ហើយវាក៏ជាក្តី បារម្ភមួយ សម្រាប់ បណ្តាប្រទេស ជិតខាងមួយចំនួនដែរ ៕