DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង​

ក្រុមហ៊ុន​ DJI ទើប​បង្ហាញ​ Phantom 4 កាមេរ៉ា​ drone ជំនាន់​ថ្មី​បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​លើ​Phantom 3 រួច​មក។

 

DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង​

 

ចំណុច​ពិសេស​ដ៏​អស្ចារ្យ​មួយ​​​របស់​ Phantom 4 នេះ​គឺ​វា​អាច​ហោះ​ហើរ​ដោយ​ខ្លួន​ឯង​បាន​ ដោយ​ប្រើ​ប្រាស់​នូវ​រូបភាព​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ជៀស​ពី​​វត្ថុ​រារាំង​នៅ​ពី​មុខ​ និង​ដើម្បី​ចាប់​យក​ Subject។ វា​មិន​ដូច​ជា​ប្រព័ន្ធ​ហោះហើរ​ស្វ័យប្រវត្តិ​ពី​មុន​​ឡើយ ​ព្រោះ​ Phantom 4 នេះ​មិន​ត្រឹម​តែ​ហោះ​តាម​ផ្លូវ​ដែល​បាន​កំណត់​ជា​មុន​ទេ។ ផ្ទុយ​ទៅ​វិញ​វា​អាច​ធ្វើ​ការ​សម្រេច​ជ្រើស​ផ្លូវ​ហោះហើរ​ដោយ​ខ្លួន​ឯង​ផ្អែក​លើ​អ្វី​ដែល​វា​មើល​ឃើញ​ជុំ​វិញ​ខ្លួន។

 

DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង​

 

នៅ​លើ​ Phantom 4 នេះ​ដែរ​មាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន​ប្រាំ​​ កាមេរ៉ា​កម្រិត​ 4K ប្រភេទ​ on-board ចំនួន​មួយ, កាមេរ៉ា​ផ្នែក​ខាង​មុខ​ចំនួន​ពីរ និង​ផ្នែក​ខាង​ក្រោម​ចំនួន​ពីរ​ដូច​គ្នា។ ដោយ​ប្រើ​ប្រាស់​កាមេរ៉ា​ទាំង​នេះ​ Phantom 4 អាច​បង្កើត​​ម៉ូដែល​ 3D នៃ​ពិភពលោក​បាន​ ហើយ​វា​ប្រើ​ប្រាស់​ម៉ូដែល​នោះ​សម្រាប់​ជា​ការ​នាំ​ផ្លូវ​ថែម​ទៀត​ផង។

 

DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង​

 

Phantom 4 នេះ​ក៏​អាច​​បញ្ជា​​ដោយ​ touch screenបាន​យ៉ាង​ងាយ ហើយ​ជា​មួយ​នឹង​ប្រព័ន្ធ​ Obstacle Sensing System ​វា​នឹង​អាច​រក្សា​សុវត្ថិភាព​របស់​ drone នេះ​បាន។ ចំណែក​ឯ​ប្រព័ន្ធ​ Smart Return កាន់​តែ​ពិសេស​ដោយ​អ្នក​អាច​ហៅ​ឲ្យ​ drone ត្រឡប់​មក​រក​អ្នក​ពេល​ដែល​ការ​ថត​បាន​បញ្ចប់​រួច​រាល់។

​​​​​​​DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង​

 

​មុខងារ​ពិសេស​មួយ​ទៀត​គឺ​ Active Track អាច​ឲ្យ​ drone ចាប់​យក​ subject មួយ​បាន​យ៉ាង​ងាយ។ drone ​នេះ​នឹង​រក្សា​ subject ​ដែល​បាន​ចាប់​យក​ឲ្យ​នៅ​ក្នុង​ប្លង់​កាមេរ៉ា​ជានិច្ច។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​អាច​កំណត់​ឲ្យ​ drone ចាប់​យក​ subject ថ្មី​បាន​យ៉ាង​លឿន​ផង​ដែរ។

 

​​គួរ​បញ្ជាក់​ថា​ DJI Phantom 4 មាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១៣៩៩​ដុល្លារ៕​

 

 

ចុច​អាន៖ ភ្នែក​មនុស្ស​ មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ ​៥៧៦​ ​Megapixel​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel​​