តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​

6 Videos

កាលពី​ថ្ងៃទី ២៨ កុម្ភៈ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ សមាគមន៍​សប្បុរសធម៌ «CAMBODIAN YOUTH CHARITY» បាន​បង្កើត​ការប្រគំ​តន្ត្រី​មួយ​ដែលមាន​ឈ្មោះថា ក្ដីសង្ឃឹម «HOPE» ហើយ​បានធ្វើ​បេសកកម្ម​សប្បុរស​ធ​ម៏​ទេសចរ​មួយ​ទៅកាន់​ខេត្តសៀមរាប នឹង​បាន​នាំយក​នូវ​សម្ភារ​សិក្សា កាបូបស្ពាយ សម្លៀកបំពាក់ ស្បែកជើង សម្ភារ​កីឡា និង សម្ភារ​ជាច្រើន​ទៀត​ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន ៨២ នាក់ នៅ​សាលាបឋមសិក្សា​លាភ​ចាស់ ដែលជា​សាលា​នៅ​តំបន់​ដាច់ស្រយាល​
​មានការ​ខ្វះខាត​លើទឹក​ដី​ខេត្តសៀមរាប ។

M88

តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​

​យោងតាម​សម្ដី​លោក ឃឹម សុច​ន្ទ័​វិ​រះ ប្រធាន​គម្រោង​នៃ​កម្មវិធី​ខាងលើ​បានឱ្យដឹងថា ក្រុមការងារ​របស់លោក​​ដែល​សុទ្ធ​ស៊ិ​ង​ជា​យុវជន​ស្ម័គ្រចិត្ត​វ័យក្មេង​នោះបាន​ទៅធ្វើ​ការចែក​អំណោយ​ក៏ដូចជា​សម្ភារ​សិក្សា​ផ្សេងៗ​ ទៅ​​ដល់ សាលាបឋមសិក្សា​លាភ​ចាស់ ស្ថិតក្នុង​ភូមិ​លាភ​ចាស់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ចំពោះ​សាលា​ដែល​នៅ​តំបន់​ដាច់ស្រយាល​ចុងកាត់មាត់ញក​នោះ គឺត្រូវធ្វើ​ដំណើរ​ប្រមាណ​ជា ៦០​គីឡូម៉ែត្រ​​ឯណោះ​ពី​ក្រុង​សៀមរាប ហើយ​ត្រូវ​បន្ត​រហូតដល់​ប្រមាណ ១០ គីឡូម៉ែត្រ​ទៀត​តាមរយះ​គោយន្ត ទើប​ទៅដល់​​កន្លែង​នោះ​។

តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​

ប្រធាន​គម្រោង​វ័យក្មេង និង​ជា​ប្រធាន​សមាគម​ន៏ CYC រូបនេះ​បាន​បន្តថា សិស្សានុសិស្ស​ពិតជា​សប្បាយរីករាយ​នឹង​ការទទួលយក​នៅ​សម្ភារ​ទាំងនោះ ដោយ​ពួកគេ​បាន​និយាយថា «​កម្រ​មាន​អ្នក​មកដល់​ទីនេះ​ណាស់​ព្រោះ​ផ្លូវ​ឆ្ងាយ កាត់​ព្រៃភ្នំ​…» ។ បើទោះបីជា​មានការ​ពិបាក​ទាំង​ផ្លូវ​ធ្វើដំណើរ ទាំង​ទីកន្លែង​ស្នាក់អាស្រ័យ​ក៏ដោយ ក៏​ក្រុម​សប្បុរសធម៌​របស់លោក មិន​រួញរា​នោះឡើយ ក្នុងការ​ចុះជួយ​ដល់​ក្មេងៗ​ដែល​កំពុងតែ​ជួប​នូវ​ការខ្វះខាត​ទាំងនេះ ហើយ​ក្នុងនាម​ជា​ប្រធាន​
​គម្រោង​ផ្ទាល់ លោក​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ផងដែរ ដល់​បណ្ដា​ក្រុមហ៊ុន និង បងប្អូន​សប្បុរសជន​ទាំ​អស់​ដែល​បាន​ជួយ​ឧ​ប​ត្ត​ម្ភ មានដូចជា KH NIRON អចលនទ្រព្យ ,ក្រុម​ហុន​Smart Axiata , Goldone Computer , Brewhouse’Pheabol , Expert Brewery , Premuim Shop , និង Khmer Donut ជាដើម ។

តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​

​ទោះបីជា​យ៉ាងណា លោក​ក៏បាន​បន្ដ​ទាំង​ក្ដី​ព្រួយបារម្ភ​ថា សម្ភារ​ទាំងអស់នេះ គ្រាន់តែ​ជួយ​សម្រួល​ដល់​ការសិក្សា រៀនសូត្រ​របស់​កុមារ​ក្រីក្រ​ទាំងនោះ​តែមួយ​គ្រា​តែប៉ុណ្ណោះ ខណៈដែល​សាលារៀន​ដ៏​កម្សត់​មួយ​នេះ នៅមាន ការខ្វះខាត​ជាច្រើន​ដែលជា​តម្រូវ​ការចាំបាច់​មានដូចជា បន្ទប់​សិក្សា​បន្ថែម បណ្ណាល័យ និង សម្ភារ​សម្រាប់​​ផ្គត់ផ្គង់​ការបង្រៀន​ចំនួន​ទៀត ។ ហេតុ​ដូច្នេះហើយ ទាំង​រូបលោក​ផ្ទាល់ ទាំង​ក្រុមការងារ​ក៏​សូម​សំណូមពរ​ដល់ សប្បុរសជន មេត្តាជួយ​ជា​វិភាគទាន​ជា​សម្ភារ​ក្ដី ជា​ថវិកា​ក្ដី ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស​នៅឯ តំបន់​ដាច់ស្រយាល​នេះ​បន្ត​ទៀតផង​ចុះ ៕ ភូមិន្ទ​

តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​ តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​ តន្ត្រី​នៃ​ក្ដីសង្ឃឹម នាំយក​សម្ភារ​ចែកជូន​សិស្សានុសិស្ស​ដែល​ខ្វះខាត​