ក្បាច់រួមភេទដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែគូស្នេហ៍ជាច្រើននៅតែចូលចិត្ត

ក្បាច់មនុស្សស្រីនៅពីលើ (Cowgirl) ត្រូវបានគេចាត់ទុកថា ជាក្បាច់ដ៏មានគ្រោះថ្នាក់ ព្រោះវាអាចបណ្តោលឲ្យប្រុសៗរបួសធ្ងន់ធ្ងរបាន។
អ្នកវិទ្យាសាស្ត្រ ប្រេស៊ីល បានធ្វើការសិក្សាទៅលើក្បាច់នៃការរួមភេទមួយដ៏មានគ្រោះថ្នាក់ ហើយធ្វើឲ្យបាក់លិង្គបុរស គឺ មនុស្សស្រីនៅពីលើ។ មូលហេតុដែលធ្វើឲ្យកើមានបញ្ហានេះដោយសារតែទម្ងន់របស់ខាងស្រីត្រូវដាក់បន្ទុកមកលើលិង្គទាំងអស់។ ជាពិសេសនៅពេលដែលអលិង្គកំពុងតែរឹង ហើយខាងស្រីធ្វើការធ្វេសប្រហែសតែបន្តិចច្បាស់ជាអាសន្នធំជាមិនខាន។
 
ក្បាច់រួមភេទដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែគូស្នេហ៍ជាច្រើននៅតែចូលចិត្ត
ផ្ទុយទៅវិញ នៅពេលដែលបុរសនៅពីលើ ពួកគេអាចគ្រប់គ្រងសកម្មភាពគ្រប់យ៉ាងបានយ៉ាងល្អ រួមទាំងទម្ងន់ និងចលនាពេលសម្រុកចូលផងដែរ។
អត្រានៃការបាក់លិង្គ
+ ក្បាច់បុរសនៅពីលើ  21,4 %
+ ក្បាច់ Doggy Style 28,6 %
+ មនុស្សស្រីនៅពីលើ 50%
ក្រុមគ្រូពេទ្យបានពិនិត្យឡើងវិញនូវកំណត់ត្រាវេជ្ជសាស្ត្រ និងការសម្ភាសន៍អ្នកជំងឺដែលសង្គ្រោះបន្ទាន់ដោយសារតែការបាក់លិង្គរយៈពេល ៣ឆ្នាំក្នុងមន្ទីរពទ្យចំនួន ៣ បានរកឃើញថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសប្រេស៊ីល ដែលគ្រោះថ្នាក់ដោយប្រើក្បាច់ទាំងនេះ។
អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ចំនួន ៤៤ ករណីត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យដោយសារបាក់ឆ្អឹង, ៤២ ករណីត្រូវបានពិនិត្យ, ថតកាំរស្មី X និងវះកាត់។
50% នៃអ្នកជំងឺបានឲ្យដឹងថា ពេលកំពុងរួមភេទពួកគេបានឮសូរ (ផោះ) មុនពេលចាប់ផ្តើមឈឺចាប់ និងហើមកើតមានឡើង។ បន្ទាប់ពីការព្យាបាល 80% ករណីមិនបានបញ្ជារឲ្យលិង្គឡើងរឹងបាន។
អ្នកស្រាវស្រាវបាននិយាយថា អ្នកជំងឺដែលពន្យាពេលមិនបានមកមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ច្បាស់ជាមានបញ្ហាកាន់តែអាក្រក់ ហើយពិបាកនឹងប្រើការពេលដែលជាសះស្បើយវិញ៕
ដោយ៖ Senghong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!