សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…

6 Videos

​តារា​សម្ដែង​ជាប់​ងារ​ហៅថា​លោក បុត្រ លោក បុត្រ តាមរយៈ​រឿង «​នាង​ឈូកស​» និង ជា​ពី​ធី​ករ​មាន​វោហារ​ស័ព្ទ​ខ្ពស់ លោក សុខ សិរី​វ​ឌ្ឍ​នា បាន​សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​គួរ​មាន​ចំណាត់ការ​ឱ្យមាន​ប្រសិទ្ធភាព​ម្តងទៀត​ ​ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង ស្ប៉ត​ពាណិជ​កម្ម​មាន​តួ​បរទេស​សម្ដែង ដែល​ការ​ប្រតិកម្ម​នេះ​កើតឡើង ក្រោយ​ពេលដែល​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្ដីប្រកាស​ឱ្យ​ឈប់​ចាក់​បទ «​ស្អាត​ជានិច្ច​» របស់​ផលិតកម្ម ហង្ស​មាស តាម​វិទ្យុ និង ទូរទស្សន៍ ក្រោម​ហេតុផល​ថា​បទ​នេះ​ផ្ទុយ​ពី​ខ្លឹមសារ​អប់រំ​នៃ​ចម្រៀង​ដើម ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​រួចមក ។​

សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…

M88

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់លោក សិរី​វ​ឌ្ឍ​នា លោក​បានចេញ​មតិ​ប្រតិកម្ម​ជា​បន្ដបន្ទាប់​ជុំវិញ​រឿងរ៉ាវ ខាងលើ​ដោយមាន​ខ្លឹមសារ​ថា «​ក្រសួង​ព័ត៌មាន​គួរ​មាន​ចំណាត់ការ​ឱ្យមាន​ប្រសិទ្ធភាព​ម្តងទៀត​ចំពោះ​​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង ស្ប៉ត​ពាណិជ​កម្ម​តួ​បរទេស​ដែល​កន្លងមក​ធ្លាប់បាន​ហាម​ចាក់ផ្សាយ​ដោយ​ទុក​​ឱកាស​ឱ្យ​សិល្បករ​ខ្មែរ​បង្ហាញមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​» ។ ក្នុងន័យ​បែប​បញ្ឆិតបញ្ឆៀង​ក្នុង​រឿង​ដដែល នេះ​លោក​ក៏បាន​បញ្ចេញយោបល់​ទៅលើ​ការហាម​មិន​ចាក់​បទ «​ស្អាត​ជានិច្ច​» ដែរ​ថា (​ឈប់​ចាក់​បទ «​ស្អាត​ជានិច្ច​» ហើយ​ជំនួស​ដោយ​បទ បេះដូង​ខ្មែរ វិញ !!! ក្រសួង​ហាម​បានតែ​វិទ្យុ និង ទូរទស្សន៍​ប៉ុណ្ណោះ តែ​ក្រសួង​មិនអាច​ហាម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិន​ឱ្យមើល មិនឱ្យ Share បាន​នោះទេ​) ។​

សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…
​គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក សុខ សិរី​វ​ឌ្ឍ​នា នេះ គឺ​ធ្វើ​ឡើយ​ក្រោយ​ពេលដែល​ក្រសួង​ព័ត៌មាន​ធ្លាប់​បានចេញ​សេចក្ដីណែនាំ​ដល់​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​ថា រាល់​ការផ្សាយពាណិជ្ជកម្ម ត្រូវ​ជ្រើស​រើសយក​សិល្បករ សិល្បការិនី និង អ្នក​សម្ដែង​ខ្មែរ ដោយ​មិន​ត្រូវយក​តួ​បរទេស​មក​មក​ប្រែ និង បញ្ចូល​សំឡេង​សម្រាប់​ចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​នោះទេ ។ ដោយ​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​សិល្បករ សិល្បការិនី និង អ្នក​សម្ដែង​ខ្មែរ ឱ្យ​កាន់តែ​មានលទ្ធភាព​ក្នុងការ​ចូលរួម​ប្រកប​វិជ្ជាជីវៈ​បាន​កាន់តែ​ទូលំទូលាយ និង អាច​បង្កើន​នូវ​ចំណូល​បាន​មួយកម្រិត​ថែមទៀត ៕ ភូមិន្ទ​

សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…សុខ សិរី​វ​ឌ្ឍ​នា សំណូមពរ​ឱ្យ​ក្រសួង​ព័ត៌មាន​មេត្តា​…