ប្រពន្ធ ជា វណ្ណា​រិ​ទ្ធ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត ព្រោះតែ​ប្តី​…

6 Videos

​នាង បេឡា ដែល​ត្រូវគេ​ស្គាល់​ច្បាស់​ថា​ជា​ភរិយា​សំណព្វ​របស់​ពិធីករ​រូប​ស្រស់​សង្ហា ជា វណ្ណា​រិ​ទ្ធ នោះ ថ្មីៗ​នេះ​បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​ដែលមាន​ចំពោះ​ប្តី​ជាទី​ស្រឡាញ់​របស់​នាង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន ។​

ប្រពន្ធ ជា វណ្ណា​រិ​ទ្ធ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត ព្រោះតែ​ប្តី​…

M88

​នាង​បាន​សរសេរ​រំលេច​នៅលើ​បណ្តាញ​សង្គម​ខាងលើ​ថា «​អ្វីៗ​មាន​ចំណុច​ចាប់ផ្តើម និង បញ្ចប់ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​មិន​បញ្ចប់ ឬ ចុះចាញ់​ដោយហេតុ​ផល​ស្រាលៗ ព្រោះ​ការចាប់ផ្តើម​ពី​ចំណុចសូន្យ​ពិតជា​ហត់នឿយ​ណាស់ មិន​ថា​ការសិក្សា ការងារ មុខរបរ ឬ ស្នេហា សូមឱ្យ​បង​នៅតែ​ជា​បង​បែបនេះ Vannarith Chea ជា​មិត្ត ជា​បងប្រុស ជា​ប្តី ជា​ប៉ា និង ជាស​ត្រូវ​តែងតែ​មិន​បណ្តោយឱ្យ​ខ្ញុំ​សប្បាយ​ភ្លេចខ្លួន និង ពុះពារ​មិន​រាថយ ព្រោះ​មិន​ចង់​ចាញ់​!!!» ។​

ប្រពន្ធ ជា វណ្ណា​រិ​ទ្ធ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត ព្រោះតែ​ប្តី​…

​ការរៀបរាប់​ដែល​បាន​បង្កប់​នូវ​រយ​លាន​អត្ថន័យ​នេះ បាន​ស្តែង​ឱ្យឃើញ​ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់​ខ្វះ​មិនបាន​ចំពោះ​ស្វាមី​ដែលមាន​ចិត្តល្អ​បរិសុទ្ធ ដែល​តែងតែ​យល់​ទុក្ខ​ធុរៈ​ប្រពន្ធ​គ្រប់​គ្រប់​វេលា ។​ ​ជា​ប្រយោគ​ចុងក្រោយ នាង​បាន​រំលេច​ទៀតថា «​ស៊ូៗ​ៗ​ៗ Honey អ្វីៗ​គ្រប់យ៉ាង​បង​ធ្វើ​ដើម្បី​អូន ហើយ​និង​កូន …! បើ​ចង់​ឈ្នះ​អ្វីមួយ​ត្រូវ​ឈ្នះ​ខ្លួនឯង​ជាមុនសិន​ណា BB» ។​

ប្រពន្ធ ជា វណ្ណា​រិ​ទ្ធ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត ព្រោះតែ​ប្តី​…

​យើង​ស​ង្គេ​ត​ឃើញថា គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ដែលមាន​កូនប្រុស​តូច​គួរ​ក្នាញ់​ជា​ចំណងដៃ​ស្នេហ៍​នេះ​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ព្រោះតែ​គ្រប់​ពាក្យពេចន៍ និង កាយវិការ​ដែល​គ្រួសារ​នេះ​លើកឡើង​សុទ្ធតែ​បង្ហាញ​ពី​ចំណង​ស្នេហ៍​រឹងមាំ និង ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​រហូតដល់​គ្រប់គ្នា​អត់ទ្រាំ​មិន​ច្រណែន​មិនបាន ៕ ​សាកល​

ប្រពន្ធ ជា វណ្ណា​រិ​ទ្ធ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត ព្រោះតែ​ប្តី​…