ក្រុម​ខ្លាំង​ទាំង២០​ចូល​រួម​ប្រកួត​លីគ​ AK2 រដូវ​កាល​ទី​១

ថ្មី​ៗ​នេះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិកកម្ពុជា (EFC) បាន​ប្រកាស​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​លីគ​ AK ជា​លើក​ដំ​បូង​ក្នុង​​ឆ្នាំ​២០១៦នេះ​ខណៈ​​ឆ្នាំ​មុន​មាន​តែ​​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​ជាតិ​តែ​មួយ​កម្មវិធី​ប៉ុណ្ណោះ​ ដូច្នេះ​មាន​ន័យ​ថា​ នៅ​ឆ្នាំ​នេះ​នឹង​មាន​ការ​​ប្រកួត​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ ​

 

ក្រុម​ខ្លាំង​ទាំង២០​ចូល​រួម​ប្រកួត​លីគ​ AK2 រដូវ​កាល​ទី​១

 

ការ​ប្រកួត​នេះ​មាន​ក្រុម​ចំនួន​​២០​​ដែល​មាន​សិទ្ធិ​ចូល​រួម​ហើយ​ក្រុម​ទាំង​នោះ​​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​តាម​ប្រព័ន្ធ​ Online ដែល​មាន​ឈ្មោះ​ថា Team Challenge Server ​ចំនួន​១០​ក្រុម​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩​កុម្ភៈ​ដល់​៦​មិនា​ ខណៈ​ដែល​១០​ក្រុម​ផ្សេង​ទៀត​​ជ្រើស​រើស​តាម​រយៈ​​ការ​ចុះ​ឈ្មោះ​ប្រកួត​ជម្រុះ​តាម​តាម​ mysabay.com ចាប់​ពី​ថ្ងៃ​ទី២៧​ ​ខែ​កុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​៤​ខែ​មីនា​។

ងាក​មក​កាន់​​រង្វាន់​​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​រហូត​ដល់​ 119,000 Sabay Gold ដែល​ក្នុង​នោះ​ក្រុម​​​ជើង​ឯក​និង​ទទួល​បាន​រង្វាន់ 10,000 Sabay Gold ជើង​ឯក​រង​ទទួល​បាន 5,000 Sabay Gold ខណៈ​​រង្វាន់​ជា​ច្រើន​ទៀត​នឹង​ផ្ដល់​ជូន​ដល់​ក្រុម​ដែល​ឈ្នះ​រៀង​រាល់​សប្ដាហ៍​ ក្រុម​ល្អ​ជាង​គេ ក៏​ដូច​ជា​កីឡាករ​ល្អ​ផង​ដែរ៕

 

អត្ថបទៈ អ៊ៅ លីហ៊រ