ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​

ក្មេង​ៗ​នៃ​​កុលសម្ព័ន្ធ​​​​មួយ​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​​​​ ដែល​អាច​មើល​ឃើញ​​បាន​ច្បាស់​ក្នុង​ទឹក​សមុទ្រ​ក្នុង​​ជម្រៅ​​​ជិត​ ៧៥​ហ្វ៊ីតថ៍ (២២,៨​ម៉ែត្រ) បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ចាប់​អារម្មណ៍​​តាម​ដាន​ពី​​សមត្ថភាព​​មិន​គួរ​ឲ្យ​ជឿ។

 

ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
 

តាម​សារព័ត៌មាន BBC ក្មេង​ៗ​ទាំង​នោះ​​​គឺ​មក​ពី​ក្រុម​​​កុលសម្ព័ន្ធ​​​ឈ្មោះ Moken ដែល​រស់​នៅ​​​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាង​​លិច​​នៃ​ប្រទេស​ថៃ។​ មាន​សមត្ថភាព​តាំង​ពី​តូច ពួក​គេ​​អាច​​មើល​ឃើញ​​ដូច​ជា​​ត្រី​​ដូហ្វីន ដោយ​​អាច​​មុជ​ទឹក​ក្រោម​រលក​​​ធំ​ៗ​​​រក​មើល​​របស់​តូច​ៗ ដូច​ជា​​លាស​សមុទ្រ បាន​យ៉ាង​ងាយ​ស្រួល។

 

នៅ​ក្នុង​ឆ្នាំ​ ១៩៩៩ ការ​ស្រាវជ្រាវ​មួយ​​នៅ​សកលវិទ្យាល័យ​ Lund នៃ​ប្រទេស​ស៊ុយអែត​ដឹក​នាំ​​ដោយ​អ្នក​ស្រី Anna Gislen ដើម្បី​ចង់​​​ថា​តើ​ សមត្ថភាព​​របស់​​ក្មេង​ៗ​កុលសម្ព័ន្ធ​ខាង​លើ​​​គឺ​​មក​ពី​កត្តា​តំណ​ពូជ​ឬ​​យ៉ាង​ណា? ដោយ​បាន​​សិក្សា​លើ​ក្មេង​​ៗ​កុលសម្ព័ន្ធ​។

 

លទ្ធផល​​​ស្រាវជ្រាវ​បាន​​បង្ហាញ​​​ឲ្យ​ដឹង​ពី​ពេល​​​​​​ថ្មី​ៗ​នេះ ផ្ទុយ​ពី​ការ​គំនិត​​របស់​​អ្នក​ស្រី​សាស្ត្រាចារ្យ​​​ ដែល​គិត​ថា​ពួក​គេ​នឹង​អាច​បាត់​បង់​សមត្ថភាព​​ពេល​​​​ធំ​ឡើង។ បន្ទាប់​ពី​​ធ្វើតេស្ត​លើ​​ក្មេង​ៗ​កុលសម្ព័ន្ធ​ដែល​ពេល​នេះ​ពួក​គេ​​មាន​វ័យ​ជំទង់​​​​​ ​បង្ហាញ​ថា​ពួក​គេ​នៅ​តែ​អាច​មើល​ឃើញ​​ក្នុង​ទឹក​សមុទ្រ​បាន។

 

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ជឿ​ជាក់​ថា សមត្ថភាព​របស់​ក្មេង​ៗ​​​ទាំង​នោះ គឺ​ពុំ​មែន​មក​ពី​កត្តា​​ហ្សែន​តំណ​​ពូជ​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​តាម​រយៈ​​ការ​អនុវត្ត​​​​​រៀង​រាល់​ថ្ងៃ។ អ្នក​វិទ្យាសាស្ត្រ​​បាន​បន្ថែម​ថា ​​​​​​​​​​​​​​​​​​​ក្មេង​ៗ​​​​​ដទៃ​ទៀត​អាច​រៀន​អនុវត្ត​ដូច​ក្មេង​ៗ​កុលសម្ព័ន្ធ​ទាំង​នោះ​បាន​ ដើម្បី​​មាន​សមត្ថភាព​​មើល​ឃើញ​​បាន​​ល្អ។

 

ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
 

នៅ​ក្នុង​ការ​ប្រៀបធៀប​មួយ របស់​អ្នក​វិទ្យាសាស្ត្រ​​ ដែល​បាន​ឲ្យ​ក្មេង​ៗ​កុលសម្ព័ន្ធ​​​​មុជ​ទឹក​រាជ​រក​​វត្ថុ​តូច​ៗ​នៅ​ក្នុង​ទឹក​សមុទ្រ ជា​មួយ​ក្មេង​ៗ​​ជន​ជាតិ​អឺរ៉ុប អំឡុង​ថ្ងៃ​​ឈប់​សម្រាក​​​នៅ​​​បណ្ដា​ប្រទេស​​អាស៊ី​អាគ្នេយ៍។ ពួក​​គេ​កត់​សម្គាល់​ឃើញ​ថា ក្មេង​ៗ​កុលសម្ព័ន្ធ Moken អាច​មើល​ឃើញ​​ក្រោម​ទឹក​បាន​ច្បាស់​​​ល្អ​ជាង​ ការ​មើល​ឃើញ​របស់​ក្មេង​ៗ​ជន​ជាត​អឺរ៉ុប​ដល់​ទៅ​​ពីរ​ដង។

 

គួរ​បញ្ជាក់​ថា​ ក្រុម​កុលសម្ព័ន្ធMoken តែង​រស់​នៅ​ផ្លាស់​ទី​​​អាស្រ័យ​តាម​​ ធនធាន​អាហារ​នៅ​តាម​សមុទ្រ។ ពួក​គេ​​ប្រើ​ប្រាស់​ឧបករណ៍​សាមញ្ញ​​​ ដូច​ជា​ លំពែង និង​សំណាញ់ សម្រាប់​ស្វែង​រក​អាហារ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ គេ​អាច​ឃើញ​ ក្រុម​កុលសម្ព័ន្ធMoken រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​​ និង​កោះ​មួយ​ចំនួន​ នៃ​សមុទ្រ ​Andaman (ភាគ​ខាង​ត្បូង​ ប្រទេស​មីយ៉ាន់ម៉ា​ និង​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ)៕

ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​
 

ចុចអាន៖ ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, Dailymail​​