រថយន្តLexus470 បើកមិនប្រយត្ន័ បុកគោមេផើមងាប់ នៅស្រុកស្វាយទាប

ស្វាយរៀង: រថយន្តLexus 470 មួយគ្រឿង បើកបរដោយ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបុកមេគោផើមងាប់ ភ្លាមៗខណៈដែលកំពុងដំណើរ លើផ្លូវជាតិលេខ១។ករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តLexus បុកនេះបានកើតឡើងកាល ពីវេលាម៉ោង៦:៣០នាទី យប់ថ្ងៃទី២ខែមិនាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រៃសង្ឃ័រ ឃុំ  សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

បើតាមសមត្ថបានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្តLexus470 មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 3989 បើកបរដោយបុរស មិនស្គាល់ឈ្មោះ ពីកើតមកលិច ក្នុង ល្បឿនលុះមកចំនុច កើតហេតុស្រាប់តែមាន មេគោផើមមួយក្បាល រត់កាត់ទទឹងថ្នល់ ស្របពេលរថយន្ត Lexus470 មកដល់បានចាប់ហ្វ្រាំង មិនជាប់ក៏បណ្តាលឲ្យ បុកមេគោប៉ើង ទៅខាង ឆ្វេងដៃជាង១០ម៉ែត្រ ងាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ទៅ។

ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា៖ ក្រោយពីបុកមេគោរួច មកសមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ប៉ុន្តែម្ចាស់គោមិនហ៊ាន ចេញមុខនោះទេ មិនដឹងថាម្ចាស់ នៅណាទេ។ហើយ រថយន្តLexus470 ដែលបុកមេគោនោះខូចខាត  បែកចង្កៀងខាងឆ្វេង បែកកាង ប៉ើងដំបូល និង ផ្ទុះពោង២ផងដែរ។ចំណែកឯមេគោ ត្រូវរថយន្តបុកងាប់ នោះត្រូវបានម្ចាស់ រថយន្តលើក ដាក់រថយន្ត ទៅដោយពុំឃើញមាន ម្ចាស់គោចេញមុខដោះស្រាយ៕