អុជធូបមិន ប្រយ័ត្ន កន្លះម៉ោងក្រោយ ភ្លើងឆេះផ្ទះ ពីរខ្នង ម៉ត់

ព្រៃវែង៖ លោក បិន ជីវ័ន្ត អភិបាលស្រុកកញ្ច្រៀច បានឲ្យដឹងនៅម៉ោង ប្រមាណ ៧៖៣០នាទី ខែមីនា ឆ្នាំ២០១៦នេះថា ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង នៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញទំាងស្រុង រួមនិងបាត់បង់ប្រាក់ប្រមាណ ៩០លានរៀល។

លោក បិន ជីវ័ន្ត បានបញ្ជាក់ទៀតថា មូលហេតុនៃការឆាបឆេះផ្ទះនេះ គឺបណ្តាលមកពី លោក ស៊ាន សេង អាយុ៤៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ស៊ាម ចាន់ថូ អាយុ៤២ឆ្នាំ អុជធូបដោយមានការ ធ្វេសប្រហែស ហើយផ្ទះមួយនេះ ឆាបឆេះតែកន្លះម៉ោងប៉ុណ្ណោះ បើទោះបីជាមានការជួយពន្លត់ ពីអ្នកភូមិយ៉ាងណាក៏ដោយ ក៏មិនអាចពន្លត់ បានដែរ ដោយសារភ្លើងឆេះខ្លាំងពេក។

ជាមួយគ្នានេះ លោក អភិបាលស្រុក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទំាងអស់នៅពេលដាំបាយ អុជធូប ត្រូវនៅមើល ឬពន្លត់ឲ្យអស់មុន និងចាកចេញពីផ្ទះ ជាពិសេសខែនេះ ជារដូវក្តៅខ្លាំង ងាយនិងឆេះ ខ្លាំងណាស់ ឆ្លៀតពេលនោះ លោកក៏បាននាំយកថវិកា មួយចំនួនជូនដល់គ្រួសារ ដែលត្រូវភ្លើងឆេះនេះផងដែរ៕

អុជធូបមិន ប្រយ័ត្ន កន្លះម៉ោងក្រោយ ភ្លើងឆេះផ្ទះ ពីរខ្នង ម៉ត់

អុជធូបមិន ប្រយ័ត្ន កន្លះម៉ោងក្រោយ ភ្លើងឆេះផ្ទះ ពីរខ្នង ម៉ត់