លោក ទៀ សុខា សម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ទីលានបាល់បោះ នៅវិទ្យាល័យស្ទឹងហាវ

ព្រះសីហនុ៖ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្ត ព្រះសីហនុ លោក ទៀ សុខា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវទីលានបាល់បោះ ដែលទើបនិងសាងសង់ រួចរាល់ជាស្ថាពរ នៅក្នុងវិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទីលានបាល់បោះ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៣ ខែមីនា ក្នុងវិទ្យាល័យស្ទឹងហាវ នេះ ជាផ្នែកមួយនៃចូលរួម អភិវឌ្ឍន៍វិស័យកីឡា ហើយសមទ្ធិផល ដែលកើតចេញពីសមាជិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុមួយនេះ គឺជាជម្រុញដល់ សិស្សានុសិស្ស ក្នុងវិទ្យាល័យស្ទឹងហាវ លេងកីឡា ដើម្បីសុខភាពខ្លួនឯងផ្ទាល់ ក៏ដូចជាបង្កើននូវ ស្មារតីសាមគ្គី និងមិត្តភាពផងដែរ។

សូមបញ្ជាក់ថា ទីលានបាល់បោះ ក្នុងវិទ្យាល័យស្ទឹងហាវ នេះ ត្រូវបានសាងសង់ដោយចំណាយ ថវិកាអស់ចំនួន ១៨០០ដុល្លារ ដែលជាថវិការបស់សមាគ មនចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ហើយក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះដែរ ក៏មានការចូលរួម ពីសំណាក់សមាជិក សមាជិការនៃចលនា យុវជនកម្ពុជា ក្រុម១៥៧ អាជ្ញាធរភូមិ-ឃុំ-ស្រុក សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ រួមទាំងមន្រ្តីរាជការមួយចំនួន ទៀតផងដែរ៕