Galaxy S7 ជែង Mate 8 ឯ iPhone បន្ត​ស្ងប់ស្ងាត់

Galaxy S7/S7 Edge របស់ Samsung បាន​ប្រកាស​ថា​​នឹង​ចេញ​​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​​នា​ពាក់​​កណ្តាល​​ខែ​មីនា​នេះក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ​។ តម្លៃ​នេះ នឹង​​ប្រជែង​​​ទូ Mate 8 ទូរសព្ទ​​ម៉ូដែល​ចុងក្រោយ​របស់ Huawei ដែល​​​បាន​ចេញ​លក់​​មុន​ប៉ុន្មាន​សប្តាហ៍​​និង​បាន​ដាក់​តម្លៃ​លក់​ប្រហែល ៥៨០ ដុល្លារ។

 

ដោយ​ឡែក​តម្លៃ iPhone 6/6s/6 Plus/6s Plus ក៏​ពុំ​ទាន់​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ប៉ុន្មាន​ឡើយ​ ទោះ​បី​មាន​ការ​មក​ដល់​ទូរសព្ទ​ស៊េរី​ថ្មី​ៗ​មួយ​រយៈ​ចុងក្រោយ​ក៏​ដោយ​។ រង់​ចាំ​មើល​ត​ទៅ​ទៀត​ថា ហាង​ឆេង​ទូរសព្ទ​ថ្មីៗ​នឹង​ប្រែប្រួល​យ៉ាង​ម៉េច​ខ្លះ ក្រោយ​​​​ Galaxy S7/S7 Edge និង iPhone 5se លេច​វត្តមាន​លើ​ទីផ្សារ។

 

Galaxy S7 ជែង Mate 8 ឯ iPhone បន្ត​ស្ងប់ស្ងាត់

 

*បញ្ជាក់៖ តម្លៃ​ទូរសព្ទ​ខាង​លើ​យក​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

 

អត្ថបទ៖ ប៉ែត ផាន់និត