​ក្មេងស្រី​ប្រច័ណ្ឌ​ដណ្តើម​ប្រុស​ស្នេហ៍​គ្នា ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា ផ្អើល​កណ្តាល​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ: ក្មេងស្រី​ជំទើរ​២​នាក់ ដែល​ឈ្លោះប្រកែក ដណ្តើម​ប្រុស​ស្នេហ៍​គ្នា បាន​បាត់បង់​កេរ្តិ៍ខ្មាស់ ដោយ​ជិ​:​ម៉ូតូ​ស្កុ​ត​ទ័​រ ទំនើប​ភាគី​ម្ខាងៗ ចំនួន​២​នាក់ ដេញ​វ៉ៃ​ប្រហារ​គ្នា បង្ក​ភ្ញាក់ផ្អើល​កណ្តាល ក្រុង​សិរីសោភ័ណ​។ ការ​ប្រទូស្ត​រាយ​ហិង្សា​គ្នា​នេះ កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង ៥​ដល់​៦​ល្ងាច ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៦ នៅ​ផ្សារ​រាត្រី ក្នុងភូមិ​ព្រះ​ពន្លា ឆ្លងស្ទឹង​មកដល់​ត្រង់​រង្វង់​មូល ស្រី​គ្រប់លក្ខណ៍ ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​
   
​អ្នកឃើញ​ហេតុការណ៍ បានអោយដឹងថា​: ដំបូង​ក្មេងស្រី​ម្ខាងៗ ២​នាក់ បាន​ឈ្លោះប្រកែក​សំដី ជេរ​ដៀល​គ្នា​យ៉ាងខ្លាំងៗ ពី​រឿង​នាង​ជា​តួអង្គ​ស្នេហ៍ មែនទែន​តែ​ក្រៅ​ឆាក​សិល្ប​:២​នាក់​នោះ ដណ្តើម​ស្រឡាញ់​ប្រុស​ស្នេហ៍​ស្ទាវ​តែ​ម្នាក់ ជាន់​នាទី​ជា​សង្សារ​គ្នា​។ បន្ទាប់មក ពួកគេ​ក៏​វាយ​ប្រតាយប្រតប់ ក្រ​យ៉ៅ បោចសក់​គ្នា នៅ​ម្តុំ​ផ្សារ​រាត្រី​។ មិន​អស់ចិត្ត ក្មេងស្រី​ស្ទាវ​បង្ក បាន​បើកបរ​ម៉ូតូ ដេញតាម​វាយ​បន្ថែម លើ​ក្មេងស្រី​ស្ទាវ​រងគ្រោះ មកដល់​ផ្លូវជាតិ​លេខ​៥ ត្រង់​រង្វង់​មូល ស្រី​គ្រប់លក្ខណ៍​ទៀត​។​
 
​ពួកគេ​ឈប់​ម៉ូតូ ហើយ​ឈ្លោះ និង​វាយ​គ្នា នៅ​ទីនោះ​ទៀត បង្ក​អោយ​ផ្អើល​អ្នកធ្វើដំណើរ និង​អ្នកស្រុក នៅ​ជុំវិញ​រូប​ជំទាវ​ស្រី​គ្រប់លក្ខណ៍ ជាទី​ស្ក​ការ​:​នោះ​។​

​កម្លាំង​នគរបាល​ជំនាញ​ខេត្ត ប្រចាំការ ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក៏បាន​ឃាត់​បំបែក មិន​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើហិង្សា របស់​ក្មេងស្រី ដែល​ដណ្តើម​ប្រុស​ស្នេហ៍​គ្នា​នោះ​។ តែ​មិន​ប្រយ័ត្ន ក៏​ធ្វើអោយ​ភាគី​ក្មេងស្រី​បង្ក ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ តែ​ក្មេងរងគ្រោះ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន រួច​បញ្ជូនទៅអោយ​ប៉ុស្តិ៍នគរបាល សង្កាត់​ព្រះ​ពន្លា ធ្វើការ​បន្ត​តាម​នីតិវិធី​។​
   
​លោក​សុខ ថៃ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ព្រះ​ពន្លា បានអោយដឹងថា​: ជម្លោះ​ហិង្សា​នោះ ក្នេ​ង​ស្រី​រងគ្រោះ ព្រម​ប្រាប់​ត្រឹម​ឈ្មោះ​ខ្លួន​ថា "​ស្រី​ណេ​" អាយុ​១៧​ឆ្នាំ ជា​ប្អូនថ្លៃ​របស់លោក​ស៊ិន តៃ ឬ គឹម​តៃ ថៅកែ​ហាង​កា​រ៉ា​អូ​ខេ ឌី​ហ្គោល នៅ​ក្បាលស្ពាន​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
   
​រីឯ​ក្មេង​បង្ក នគរបាល​សុំ​រក្សាទុក​ឈ្មោះ​សិន ព្រោះ​ត្រូវ​តាម​ចាប់ខ្លួន មក​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។ ប៉ុន្តែ​នគរបាល​បង្ហើប​ថា ក្មេងស្រី​នោះ រស់នៅ​ម្តុំ​សាលាបឋមសិក្សា​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​
 
​លោក សុខ ថៃ បាន​និយាយថា​: ជម្លោះ​ហិង្សា​នោះ គឺ​មកពី​ក្មេងស្រី មាន​អាយុ​ពី​១៦​ទៅ​១៧​ឆ្នាំ ទាំង​២​នាក់ ដណ្តើម​ប្រុស​ស្នេហ៍​គ្នា ពោលគឺ​ក្មេងស្រី​២​នាក់​នេះ ស្រឡាញ់​ជាន់គ្នា លើ​ក្មេងប្រុស​តែ​ម្នាក់​។ ក្មេងស្រី​រងគ្រោះ បានដឹងថា ក្មេងប្រុស​នោះ ជា​សង្សារ​គេ ហើយ​នៅតែ​តាម​ស្នេហ៍​ទៀត​។

​ករណីនេះ នគរបាល​បន្ត​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ក្មេងស្រី​បង្ក ហើយ​អាច​កោះហៅ​ក្មេងប្រុស សំបូរ​ស្នេហ៍​មក​បំភ្លឺ ពី​រឿងហេតុ ដើម្បី​អប់រំ​ណែនាំ កុំអោយ​ប្រព្រឹត្ត​បែប​ស្ទាវ បង្ក​ប៉ះពាល់​ប្រពៃណី សណ្តាប់ធ្នាប់ របៀបរៀបរយ​ដូច្នេះ​ទៀត​៕V/S

​ក្មេងស្រី​ប្រច័ណ្ឌ​ដណ្តើម​ប្រុស​ស្នេហ៍​គ្នា ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា ផ្អើល​កណ្តាល​ក្រុង​សិរីសោភ័ណ​

​ក្មេងស្រី​ប្រច័ណ្ឌ​ដណ្តើម​ប្រុស​ស្នេហ៍​គ្នា ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា ផ្អើល​កណ្តាល​ក្រុង​សិរីសោភ័ណ​