សម្តេច​តេ​ជោ ៖ ទិវា​វប្បធម៌​ជាតិ ៣ មីនា គឺ​បំផុសស្មារតី ដល់​កុលបុត្រ កុល​ធី​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​អភិរក្ស នូវ​វប្បធម៌​ជាតិ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​អបអរសាទរ "​ទិវា​វប្បធម៌​ជាតិ ៣ មីនា​" លើក​ទី​១៨ ក្រោម​ប្រធានបទ "​យុវជន​ដើម្បី​វប្បធម៌​ជាតិ​" និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ រាជា​ធានី​ភ្នំពេញ ។ ទិវា​វប្បធម៌​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​បំណង​បំផុសស្មារតី ដល់​កុលបុត្រ កុល​ធី​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​អភិរក្ស នូវ​វប្បធម៌​ជាតិ ដ៏​ល្អ​ផូរផង់​របស់​យើង​។​

​ប្រទេស​កម្ពុ​ជាមាន​វប្ប​ធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់ខ្លួន​ជា​យូរលុង​ណាស់​មកហើយ ដែល​បានបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ដ៏​ល្បីល្បាញ​។ សម្បត្តិ​វប្បធម៌ ដែល​បានកើត​ចេញពី​កិច្ច​ខំប្រឹងប្រែង​នៃ​បុព្វបុរស​ដូនតា​យើង​ពី​ដើម បាន​ក្លាយជា​ដួងព្រលឹង ជា​អត្តសញ្ញាណ​ប្រកបដោយ​កិត្យានុពលភាព​ជាតិ និង​ជាម​រតក​ប្រកបដោយ​សក្តានុពល​បំផុត ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ទិវា​វប្បធម៌​ជាតិ​៣​មីនា គឺ​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែល​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​យើង ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​ជាការ​ជំរុញ​ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស និង​ពេទ្យ​កោសល​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរំលឹក បំផុសស្មារតី និង​មនសិការ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​យុវជន ដែលជា​ទ​ពាំ​ស្នង​ប្ញ​ស្សី​ដើម្បី​ចូល​រូ​ម​ថែរក្សា​ការពារ​ឲ្យ​សិ្ថ​ត​ស្ថេ​រ​គង់វង្ស​យូរអង្វែង នូវ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​របស់​សហ​គន៍​ជនជាតិ​នៅ​កម្ពុជា​។​

​ទិវា​វប្បធម៌​នេះ គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ក្នុង​គោលបំណង​លើកតម្កើង​កេរដំណែល​វប្បធម៌ សីលធម៌​ដ៏​ល្អ​ថ្លៃថ្លា​របស់​ជាតិ ទប់ស្កាត់​ការហូរចូល​នូវ​វប្បធម៌​អវិជ្ជមាន​ពី​បរទេស លុបបំបាត់​សកម្មភាព​មិនល្អ ក្នុង​សង្គមជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផ្តាំ​ទៅ​បណ្តា​ក្រុមហ៊ុន​ទូរទស្សន៍​ទាំងអស់​ថា ត្រូវខិតខំ​ផលិតកម្ម​វិធី​សិល្បៈ​វប្បធម៌​ឲ្យ​បាន​ច្រើន​ដូចជា របាំ​ច ម្រៀ​ង ឬ​ល្ខោន ជាដើម​។ កុំ​គិតតែ​ភាពយន្ត​មួយ​មុខ​។ ស​ម្តេ​ត​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្តេច​គាំទ្រ​ពេញទំហឹង​ក្នុងការ​លើ​កម្ពស់​វប្បធម៌​សិល្បៈជាតិ និង​វិស័យ​កីឡា​ជាតិ​។ ក្នុងនោះ សម្តេច​តេ​ជោ បាន​កោតសរសើរ​ដល់​ក្រសួង និង​គ្រប់​មន្ទីរ​វប្បធម៌ តាម​បណ្តា​ខេត្ត​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការខិតខំ​ប្រឹងប្រែង បណ្តុះបណ្តាល​ធនធាន​យុវជន ឲ្យ​ចូលរួម​ក្នុងការ​ថែរក្សា និង​អភិរក្ស​វិស័យ សិល្បៈ វប្បធម៌ ។​

​មុននឹង​បញ្ចប់​នៃ​ពិធី​បិទ​មហា​ស្រព​សិល្បៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចែក​ពាន​ជ័យលាភី និង​ប្រាក់រង្វាន់​មួយចំនួន ដល់​ក្រុម​សិល្បករ សិល្បការិនី យុវជន​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយគ្នា ក្នុង​បរិយាកាស​រីករាយ​បំផុត​៕​