សែន រ៉ាដេត ប៉ះថៃ ម្ចាស់ខ្សែក្រវាត់ ខណៈឌុម កែវដា ជួបថៃសង្វៀន អប្សរា នារសៀល ថ្ងៃអាទិត្យ

ភ្នំពេញ៖ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព-អន្តរជាតិ នៅសង្វៀន អប្សរា ប៉ុស្តិ៍លេខ ១១ នារសៀល ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០១៦ ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុន K-cement អ្នកប្រដាល់ជើងខ្លំាង ៣រូបត្រៀមខ្លួនជួប អ្នកប្រដាល់ជើងខ្លាំង ឆ្លងដែនជនជាតិ ថៃ ៣ រូបដូចគ្នា។

អ្នកប្រដាល់ សែន រ៉ាដេត ក្លិបអប្សរាក្បាច់គុនខ្មែរ ប៉ះអ្នកប្រដាល់ថៃ PHUO LONG PHRAN ក្នុងប្រភេទទម្ងន់ ៥១គ.ក្រ រីឯអ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ប្រកួតជាមួយអ្នក ប្រដាល់ថៃ PRAKVITH ក្នុងប្រភេទទម្ងន់៦០គ.ក្រ និងអ្នកប្រដាល់ស៊ូ ប៉ាន់យ៉ា សមាគមកីឡា ប្រដាល់ក្រសួង កសិកម្ម ជួប អ្នកប្រដាល់ថៃ PHETH NAM NENG ក្នុងប្រភេទទម្ងន់ ៥១គ.ក្រ។

អ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត ជាអ្នកប្រដាល់ ប្រើគ្រប់កលល្បិច ហើយសមត្ថភាព កណ្ដាប់ដៃរបស់គេ វាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អដែរ ប៉ុន្តែមានសមត្ថភាពខ្ពស់ អាចនឹងទាក់ទាញ ជាងទម្ងន់ធ្ងន់ធំៗ ហើយក៏ជាឱកាស ផ្តល់ដល់អ្នក ប្រដាល់វ័យក្មេង របស់កម្ពុជា បានស្គាល់ ប្រកួតលក្ខណៈមិត្តភាពអន្តរ ជាតិទៀតផង ។ ចំពោះ PHUO LONG PHRAN ជាអ្នកប្រដាល់ មានកណ្ដាប់ ដៃ ធ្ងន់រហ័ស ជាពិសេសស្នៀត ជើងរបស់ Sakot Phach អាច បញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ នោះចិត្ត Sakot Phach ស្រុតចុះតែម្ដង ។ សែន រ៉ាដេត ធ្លាប់ប្រកួតបាន ២៩ដង ឈ្នះ២១ ចាញ់៧ មិនដែលស្មើ។

ឌុម កែវដា ជាអ្នកប្រដាល់មាន កម្លាំងពេញ ហើយមានស្នៀត ទាត់និងកែង ជង្គង់ ល្អថែមទៀត  ប៉ុន្តែកែវដាក៏មាន ចំណុចខ្សោយដែរ ដោយសារ តែជាអ្នក ប្រដាល់មានចិត្តតូច និងមានតិចនិកប្រកួត មិនដល់ទេស ជីវ៉ា នោះទេ ។ PRAK VITH ជាអ្នកប្រដាល់ជើងខ្លាំង និងល្បីឈ្មោះ គួរសមដែរ ហើយគេមានស្នៀត ប្រដាល់ល្អ ពិសេសរបស់ កែងនិងជង្គង់ ហើយជើងទាត់ខ្លាំង មានកណ្តាប់ដៃធ្ងន់ ជើងទាត់ខ្លាំង ថែមទំងវាយមាន ផ្លែល្អ ថែមទៀត ។

ជាអ្នកប្រដាល់ម្នាក់ ដែលវាយមិនសូវចេះ ញញើតគូប្រកួតនោះទេ ។ មួយទៀតគេ ប្រកួតឆ្លាតបំផុត នៅពេលដែល មើលឃើញ គូប្រកួតខ្លាំង ជាង ខ្លួននោះ គេប្រយ័ត្នប្រយែងបំផុត តែបើសិនឃើញគូប្រកួត ប្រហាក់ប្រហែល ឬអន់ជាងនោះ៕

សែន រ៉ាដេត ប៉ះថៃ ម្ចាស់ខ្សែក្រវាត់ ខណៈឌុម កែវដា ជួបថៃសង្វៀន អប្សរា នារសៀល ថ្ងៃអាទិត្យ

សែន រ៉ាដេត ប៉ះថៃ ម្ចាស់ខ្សែក្រវាត់ ខណៈឌុម កែវដា ជួបថៃសង្វៀន អប្សរា នារសៀល ថ្ងៃអាទិត្យ