ខេមរសហព័ន្ធកីឡា តេក្វាន់ដូ I.T.F ធ្វើតេស្តជ្រើសរើស អត្តពលិក ជម្រើសជាតិ លើកដំបូង

ភ្នំពេញ៖ខេមរសហព័ន្ធកីឡា តេក្វាន់ដូ កម្ពុជា ទទួលបន្ទុក I.T.F (កូរ៉េខាងជើង) បានធ្វើតេស្ត កីឡាករ-កីឡាការិនីចំនួន ១៨នាក់ ដើម្បីជ្រើសរើស យក ៨នាក់ ចូលរួមហ្វឹកហាត់ ជាកីឡាករ-កីឡាការិនី ជម្រើសជាតិសម្រាប់ ការប្រមូលផ្តុំនា ខែមេសា ឆ្នាំ ២០១៦ខាងមុខនេះ នាទីស្នាក់ការ ខេមរសហព័ន្ធ កីឡាតេក្វាន់ដូ កម្ពុជា ក្បែរអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៦នេះ។ 

ក្នុងឳកាសធ្វើតេស្តនេះ មានការអញ្ជើញចូលរួម គណៈកម្មការរួមមាន៖ លោក កែវ រ៉េមី ប្រធានកិត្តិយស ខេមរសហព័ន្ធតេក្វាន់ដូ I.T.F, លោក អ៊ុក រី  ជាប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូ កម្ពុជា ព្រមទាំងសមាជិក ប្រតិបត្តិសហព័ន្ធ។

 លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡា តេក្វាន់ដូ កម្ពុជា ទទួលបន្ទុក I.T.F បានមានប្រសសាន៍ថា នេះជាការធ្វើតេស្ត លើក ដំបូងរបស់សហព័ន្ធកីឡា តេក្វាន់ដូ កម្ពុជា ទទួលបន្ទុក I.T.F បន្ទាប់ពី បានបែងចែក ខេមរសហព័ន្ធ។

ដោយយោងតាម គោលការណ៍ ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតិឲ្យ តេក្វាន់ដូ I.T.Fមានសិទ្ធិ បញ្ជូនកីឡាករ-កីឡាការិនី ៨ រូប ចូលរួម ការប្រមូលផ្តុំ ជាអត្តពលិក ជម្រើសជាតិដូចសហព័ន្ធដទៃ។ 

លោក អគ្គលេខាធិការបានបន្តថា កីឡាករ-កីឡាការិនី ១៨ នាក់ ក្នុងនោះមានកីឡាការិនី ៤ រូប សិទ្ធសឹងជា កីឡាករ-កីឡាការិនី ដែលមាន សមត្ថភាពខ្ពស់ក្នុងការ ប្រកួតជើងឯក ឆ្នាំ២០១៥ កន្លងមក ត្រូវយកមកធ្វើតេស្ត ជ្រើសរើសយកតែ ៨នាក់ទេ គឺកីឡាករ ៦ នាក់ និងកីឡាការិនី ២នាក់ តែប៉ុណ្ណោះ។ សម្រាប់វិញ្ញាសា នៃការធ្វើតេស្តនេះ មាន៣ចំណុចធំៗ គឺបច្ចេកទេស(លោត, ផ្លោះ , កម្លាំង) , ប្រយុទ្ធ និងការឈ្លាសវៃ របស់អត្តពលិកម្នាក់ៗ។

លោកបានបន្ថែមទៀតថា ក្នុងឆ្នាំនេះខេមរសហព័ន្ធ កីឡាតេក្វាន់ដូ កម្ពុជា ទទួលបន្ទុក I.T.Fត្រៀមរៀបចំការ ប្រកួតជ្រើសរើស កីឡាករ-កីឡាការិនី ថ្នាលអាយុក្រោម ១៤ ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ចូលរួមការ ប្រកួតកីឡា Sea Games លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា មានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

ទោះបីសហព័ន្ធ មិនមានសិទ្ធចូលរួម Sea Games និងអូឡាំពិកក៏ដោយ ក៏សហព័ន្ធត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ អន្តរជាតិ២ធំៗ គឺការប្រកួត ជើងឯក អាស៊ីទី៨ នៅប្រទេសកាហ្សាកស្តង់ និងជើងឯកពិភពលោក វ័យក្មេង លើកទី១២ប្រទេសអ៊ីតាលី៕