អ្នកបើកបរឧទ្ធម្ភាចក្រ ជនជាតិអ៊ុយក្រែន ត្រូវបានតុលាការ នាំមកកាត់ទោសចុងក្រោយ បន្ទាប់ពីស៊ើបដឹងថា បានធ្វើឲ្យអ្នក កាសែត ជនជាតិរុស្ស៊ី ០២នាក់ បាត់បង់ជីវិត

ប៊ីប៊ីស៊ី៖ មួយម៉ោងមុននេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយឲ្យដឹងថា ជនជាប់ចោទជា ជនជាតិអ៊ុយក្រែន ដែលគេស្គាល់ច្បាស់ ជាតៃកុងឧទ្ធម្ភាចក្រ ត្រូវបានតុលការ សម្រេចនាំខ្លួន មក កាត់ទោសចុងក្រោយ បន្ទាប់ពីបានសើុបដឹងថា រូបគាត់បានបង្កឲ្យមានការ ស្លាប់អ្នកកាសែត ជនជាតិរុស្ស៊ីចំនួន០២នាក់ ។

បើតាមសម្តីរបស់លោកស្រី Nadia Savchenko ករណីមួយនេះវាពាក់ព័ន្ធ នឹងរឿងនយោបាយនោះទេ ។ លោក Sarah Rainsford អ្នកឆ្លើយឆ្លងព័ត៌មាន ប៊ីប៊ីស៊ី ប្រចាំម៉ូស្គូ ឲ្យទូរទស្សន៍ប៊ីប៊ីស៊ី បានថ្លែងយ៉ាងដូច្នេះ ។

លោកស្រី បានឆ្លើយបដិសេធ ទៅលើការចោទប្រកាន់ ដែលបានធ្វើឲ្យឧទ្ធម្ភាចក្រ មួយគ្រឿងដែលផ្លោង ដោយគ្រាប់កំាភ្លើងធំនោះ មានអ្នកកាសែត រុស្ស៊ីចំនួន ០២រូប នៅលើយន្តហោះ នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ។ មេធាវីរបស់លោកស្រី បានថ្លែងថា ករណីនេះវាជារឿងនយោបាយ ហើយការប្រកាសនូវសាលក្រម របស់តុលាការវា ត្រូវតែធ្វើឡើងតែ វាខុសពីការពិត ។

ពួកគេបានរំពឹងថា មានករណីនយោបាយខ្លះ ដែលមានទំនាក់គ្នារវាងរដ្ឋាភិបាលម៉ូស្គូ និងក្រុងគៀវ ។ បើតាមនីតិវិធីរបស់តុលាការ រុស្ស៊ី Doestsk បានបញ្ជាក់ថា អាចនឹងជាប់ពន្ធ នាគារ រយៈពេល២៣ឆ្នាំ ៕